លោក Tuchel៖ Bayern Munich នឹងផ្តោតលើការវាយសម្រុកលើ Man City នៅតង់ទី1
ក្រុម Bayern Munich មានឧបសគ្គដ៏ធំមួយក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ8ក្រុមចុងក្រោយ ជើងទី2របស់ពួកគេ ជាមួយនឹងក្រុម Manchester City នៅរាត្រីនេះ ប៉ុន្តែលោកគ្រូបង្វឹក Thomas Tuchel សង្ឃឹមថា ការបង្ហាញពីកម្រិតលេងដ៏រឹងមាំក្នុងតង់ទី1 អាចបើកទ្វារឲ្យពួកគេទៅកាន់វគ្គពាក់
កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុម Bayern បានជួបភាពត្រដាបត្រដួសក្នុងរយៈពេលប៉ុន្មានសប្តាហ៍6ចុងក្រោយនេះ បើគិតចាប់តាំងពីការតែងតាំងលោក Tuchel ជាគ្រូបង្វឹកកាលពីចុងខែមីនា ដោយពួកគេបានធ្លាក់ចេញពីពាន German Cup វគ្គ8ក្រុមចុងក្រោយ ក្រោមស្នាដៃក្រុម Freiburg នៅមុនពេលចាញ់ក្នុងលទ្ធផល 3-0 លើទឹកដីក្រុម Man City ក្នុងការប្រកួតជើងទី1 កាលពីសប្តាហ៍មុន។
បន្ទាប់មក ពួកគេបានបញ្ចប់ត្រឹមលទ្ធផលស្មើ 1-1 ជាមួយនឹងក្រុម Hoffenheim ក្នុងក្របខ័ណ្ឌ Bundesliga កាលពីថ្ងៃសៅរ៍ ដើម្បីដាក់សម្ពាធបន្ថែមទៀតលើក្រុម Bayern ដែលបានដាក់ពិន័យព្យួរ Sadio Mane ចំនួន1ប្រកួត ក្រោយពីរូបគេបានវាយទៅលើមិត្តរួមក្រុមរបស់ខ្លួនគឺ Leroy Sane បន្ទាប់ការប្រកួតនៅ Manchester។ លោក Tuchel បានបញ្ជាក់ថា ការនិយាយពីការយកឈ្នះក្នុងលទ្ធផល 4-0 ឬ 5-0 លើក្រុម Man City ដែលមិនស្គាល់ចាញ់សោះក្នុងការប្រកួត14លើកចុងក្រោយរបស់ពួកគេ គឺជារឿងហួសពីការស្មាន។
លោក Tuchel បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា៖ «យើងមិនអាចនិយាយអភិនិហារ និងរំពឹងទុកថា វានឹងកើតឡើងដូចការនិយាយឡើយ។យើងត្រូវតែមានកម្រិតនៃផាពជាក់ស្តែង»៕
ប្រភពព័ត៌មាន៖ Channel news Asia
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.