for your free time

- Advertisement -

សំបុត្រទស្សនាជាង1ម៉ឺនសន្លឹក ត្រូវបានចែកអស់ ត្រឹមតែរយៈពេលជាង1ម៉ោង

1

សំបុត្រឥត​គិត​ប្រាក់ចំនួន​ 14,300 សន្លឹក ដើម្បី​ចូល​​ទស្សប្រកួត​បើក​ឆាក​ការ​ប្រកួតបាល់​ទាត់នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី​32 ឆ្នាំ2023 នៅពហុកីឡដ្ឋានជាតិ នា​ថ្ងៃទី29 ខែមេសា ខាងមុខ​នេះ ត្រូវបាន​សហព័ន្ធកីឡាបាល់​ទាត់កម្ពុជា ចែក​ជូន​ដល់​អ្នក​គាំទ្រ​អស់​គ្មាន​សល់​ត្រឹម​តែ​រយៈពេល​​ជាង​1​ម៉ោង កាលពី​ថ្ងៃ​ចន្ទ​។ សម្រាប់​សំបុត្រ​ចូលទស្សនា

- Advertisement -

ការប្រកួតបាល់ទាត់បុរស ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ដែល​សហព័ន្ធ​​កីឡាបាល់​ទាត់​កម្ពុជា បានចែក​ជូន​ដោយឥតគិតថ្លៃ នា​ម៉ោង​12​ថ្ងៃ​ចន្ទ​នេះ សំបុត្រ​ដែល​ត្រូវ​ចែក​ជូន​អ្នកគាំទ្រ​​ដោយ​ឥត​គិត​ប្រាក់​មាន​ចំនួន 14,300 សន្លឹក​ ដោយ​ក្នុងសំបុត្រ​សម្រាប់ Zone A មានចំនួន 1,300 និងសម្រាប់ Zone B មាន​ចំនួន​ 13,000 ​សន្លឹក។

នាថ្ងៃទី​29 ខែមេសា​ ដដែលនោះ ក្រុម​U22ជម្រើសជាតិ​ឥណ្ឌូនេស៊ី ត្រូវប៉ះក្រុម​ហ្វីលីពីន នៅរសៀល​ម៉ោង​4 មុនពេល​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា ត្រូវ​ប្រកួតជាមួយ​ក្រុមទីម័រខាងកើត នៅយប់ម៉ោង​7៕

រូប​ភាព៖ Cambodia2023

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.