for your free time

- Advertisement -

លោក Klopp៖ Liverpool នៅតែមានចំណុចត្រូវកែសម្រួល ទោះមានទម្រង់លេងល្អថ្មីៗនេះ

2

ក្រុម Liverpool នៅ​តែ​មាន​ចំណុច​​ដែល​ត្រូវ​កែ​សម្រួល បើ​ទោះ​បីវិល​ទៅ​រក​ភាព​ខ្លាំង​វិញ​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League នា​ពេលថ្មី​ៗនេះ​ក៏ដោយ​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក Jurgen Klopp កាលពី​ថ្ងៃ​អង្គារ ខណៈ​ដែល​ពួកគេ​សម្លឹង​រក​ការ​​ឈ្នះ​កៅអី​​ទៅ​លេងក្នុងក្រប​ខ័ណ្ឌ​អឺ​រ៉ុប ក្រោយពី​ជួប​រដូវកាល​ដ៏​ខក​ចិត្ត​។

ក្រុម Liverpool ដែល​កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេ​ខ7 បាន​ជួបការលំបាក​ក្នុងការ​រក្សា​ភាព​រឹង​មាំ​របស់​ខ្លួន​នៅ​រដូវ​កាល​នេះ និង​មិន​បាន​ស្ថិតក្នុង​កម្រិត​លេង​ដ៏ល្អ​បំផុត​របស់​ខ្លួន​ឡើយ ក្នុង​ពេល​យក​ឈ្នះលើ​ក្រុម​បាត​តារាង​ Nottingham Forest ក្នុងលទ្ធ​ផល 3-2 កាលពី​ចុង​សប្តាហ៍​មុន ហើយ​លោក Klopp បាន​បង្ហាញ​ពី​​ចំណុច​នានា ដែលពួកគេ​ចាំ​បាច់​ត្រូវ​តែ​ដោះស្រាយ​។

- Advertisement -

ក្រុម​របស់​លោក Klopp មិន​ស្គាល់​ចាញ់​សោះ​ក្នុងការ​ប្រកួត​4លើក​ចុងក្រោយ​របស់​ពួក​គេ ហើយ​និង​ត្រូវ​ប៉ះ​ក្រុម West Ham United ដែល​ទើប​តែ​បាន​យកឈ្នះលើ​ក្រុម Bournemouth ក្នុងលទ្ធផល 4-0 ដើម្បី​​ឡើង​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​13​។

លោក Klopp បាន​ប្រាប់​អ្នក​យក​ព័ត៌​មាននៅមុនពេល​ការ​ប្រកួត​នៅ​រាត្រីនេះ​ថា៖​ «យើង​នៅ​តែ​ត្រូវ​ពង្រឹង​កម្រិត​លេង​របស់​យើង​បន្ថែម​ទៀត​។ យើង​មិនអាច​និយាយ​ពី​ភាព​ស៊ី​សង្វាក់គ្នា​ឡើយ ក្រោយពី​ការ​ឈ្នះពាន​2លើក ជាពិសេស​នៅពេល​ដែលអ្នក​ឈ្នះ​ការ​ប្រកួត​ចុងក្រោយ​អ៊ី​ចឹង​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.