កីឡាករ គង់ សិលា ជួយឱ្យកម្ពុជា ឈ្នះមេដាយមាសទី 8 ក្នុងអាស៊ានប៉ារ៉ាហ្គេម
កីឡាករពិការជើងទាំង 2 គង់ សិលា បានឈ្នះមេដាយមាសចំនួន 2 តែម្នាក់ឯង ក្នុងការប្រកួតកីឡាលើវិញ្ញាសាលើកទម្ងន់ កាលពីថ្ងៃពុធ ទី7 ខែមិថុនា ហើយការដណ្តើមបានមេដាយមាស2បន្ថែមទៀតនេះ បានជួយឱ្យម្ចាស់ផ្ទះកម្ពុជា ទទួលបានជោគជ័យជាផ្លូវការ សម្រាប់ការដាក់គោលដៅ ដណ្តើមមេដាយមាសឱ្យបានចំនួន8 ពីការប្រកួត
អាស៊ានប៉ារ៉ាហ្គេម លើកទី12 ឆ្នាំ2023 ដែលកំពុងដំណើរការ នៅរាជធានីភ្នំពេញ។ ក្នុងការប្រកួតដែលធ្វើនៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន សិលា បានឈ្នះមេដាយមាស លើវិញ្ញាសាលើកទម្ងន់ធ្ងន់ 107 គីឡូក្រាម ដោយរូបគេលើកបានទម្ងន់ធ្ងន់បំផុតចំនួន 55 គីឡូក្រាម។
វិញ្ញាសាលើកទម្ងន់107គីឡូក្រាមនេះ ក៏ត្រូវបានគណៈកម្មការ បែងចែក ជាវិញ្ញាសាបូកសរុបលទ្ធផល 1 ទៀត ផងដែរ ប៉ុន្តែ ដោយសារតែគ្មានដៃគូប្រជែង កីឡាករកម្ពុជា គង់ សិលា បានឈ្នះបានមេដាយមាសបន្ថែម1ទៀតតែម្តង។
ការដណ្តើមបានមេដាយមាសចំនួន 2 បន្ថែមទៀតពី គង់ សិលា បានធ្វើឱ្យចំនួនមេដាយមាស ដែលកម្ពុជាដណ្តើមបានជាបណ្តោះអាសន្នពេលនេះ មានចំនួន8 ប្រាក់ 14 និងសំរឹទ្ធ 29៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.