for your free time

- Advertisement -

កីឡាករ គង់ សិលា ជួយ​ឱ្យ​កម្ពុជា ឈ្នះមេដាយមាស​ទី​ 8 ក្នុង​អាស៊ានប៉ារ៉ាហ្គេម

3

កីឡាករពិការជើងទាំង​ 2 គង់ សិលា បាន​ឈ្នះ​មេដាយ​មាស​ចំនួន​ 2 តែម្នាក់ឯង ក្នុង​ការ​ប្រកួត​កីឡាលើវិញ្ញា​សា​លើកទម្ងន់ កាលពីថ្ងៃ​ពុធ ទី​7 ខែមិថុនា ហើយការ​ដណ្តើម​បានមេដាយមាស​2​បន្ថែម​ទៀតនេះ បានជួយ​ឱ្យម្ចាស់​ផ្ទះ​កម្ពុជា ទទួលបានជោគជ័យជា​ផ្លូវការ សម្រាប់ការ​ដាក់​គោលដៅ ដណ្តើម​មេដាយមាស​ឱ្យ​បាន​ចំនួន​8 ពីការ​ប្រកួត

អាស៊ានប៉ារ៉ាហ្គេម លើកទី​12 ឆ្នាំ2023 ដែល​កំពុងដំណើរ​ការ នៅ​រាជធានី​ភ្នំពេញ។ ក្នុង​ការ​ប្រកួត​ដែល​​ធ្វើ​នៅ​មជ្ឈមណ្ឌលជាតិជនពិការតេជោសែន សិលា បាន​ឈ្នះមេដាយមាស លើវិញ្ញាសាលើកទម្ងន់ធ្ងន់ 107 គីឡូក្រាម ដោយរូបគេ​លើក​បានទម្ងន់ធ្ងន់បំផុតចំនួន ​55 គីឡូក្រាម។

- Advertisement -

វិញ្ញា​សា​លើក​ទម្ងន់​107​គីឡូក្រាមនេះ ក៏​ត្រូវបានគណៈកម្មការ ​បែងចែក ជាវិញ្ញាសា​បូកសរុបលទ្ធផល 1 ទៀត ផង​ដែរ ប៉ុន្តែ ដោយ​សារ​តែ​​គ្មានដៃគូ​ប្រជែង កីឡាករ​កម្ពុជា គង់ ​សិលា បាន​​ឈ្នះ​បានមេដាយ​មាស​បន្ថែម​1​ទៀត​តែម្តង​។

​ការ​ដណ្តើមបានមេដាយមាសចំនួន​ 2 បន្ថែម​ទៀត​ពី គង់ សិលា បាន​ធ្វើ​ឱ្យ​ចំនួន​មេដាយមាស ដែល​កម្ពុជាដណ្តើម​បាន​ជាបណ្តោះអាសន្ន​ពេលនេះ មានចំនួន​8 ​ ប្រាក់​ 14 និងសំរឹទ្ធ ​29៕

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.