for your free time

- Advertisement -

Mbappe បញ្ជាក់ថា ព័ត៌មានថា រូបគេចង់ផ្ទេរទៅ Real គឺជារឿងមិនពិត

4

ខ្សែប្រយុទ្ធ Kylian Mbappe បញ្ជាក់ថា រូបគេចង់បន្តលេងឲ្យក្លិប Paris St-Germain នៅពេលនេះ ប៉ុន្តែបានបន្ថែមថា រូបគេនឹងបន្តកុងត្រាថ្មីឲ្យហួសឆ្នាំ2024 ដូចគ្នា។ កិច្ចសន្យារបស់តារាឆ្នើមអន្តរជាតិបារាំងវ័យ24ឆ្នាំរូបនេះ នឹងផុតកំណត់ បន្ទាប់ពីរដូវកាលក្រោយ ជាមួយនឹងជម្រើសក្នុងការបន្តរយៈពេល1ឆ្នាំទៀត។ កាលពីថ្ងៃអង្គារ រូបគេបាន

សរសេរនៅលើបណ្តាញសង្គម Twitter ថា រូបគេនឹងបន្តនៅជាមួយនឹងក្លិប PSG ប៉ុន្តែ លិខិតមួយពីភ្នាក់ងាររបស់គេ បានបញ្ជាក់ថា រដូវកាលក្រោយ នឹងក្លាយជារដូវកាលចុងក្រោយរបស់គេជាមួយនឹងក្លិបនេះ។

- Advertisement -

Mbappe បាននិយាយថា PSG ត្រូវបានបញ្ជាក់ប្រាប់ជាលើកដំបូង កាលពីថ្ងៃទី15 ខែកក្កដា ឆ្នាំ2022 អំពីការសម្រេចចិត្តរបស់គេ ក្នុងការមិនបន្តកុងត្រាថ្មី។ ប៉ុន្តែ ទោះបីជាយ៉ាងណា Mbappe បានបញ្ជាក់បន្ថែមថា គោលដៅនៃលិខិតនេះ គឺគ្រាន់តែចង់ប្រាប់ថា រូបគេបានបញ្ជាក់ប្រាប់ក្លិប PSG រួចរាល់ហើយ ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ PSG កំពុងតែត្រៀមលក់ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ពួកគេនៅរដូវកាលនេះ ដោយមិនចង់បាត់បង់រូបគេដោយទទេៗ នៅឆ្នាំក្រោយឡើយ។ ជាមួយគ្នានេះ Mbappe បាននិយាយបន្ថែមថា ព័ត៌មានដែលចេញផ្សាថា រូបគេចង់ចូលរួមជាមួយនឹងក្លិប Real Madrid នៅរដូវក្តៅនេះ គឺជារឿងមិនពិត៕

ប្រភពព័ត៌មាន៖ BBC

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.