for your free time

- Advertisement -

ក្លិប Arsenal យល់ព្រមទិញយក Havertz ពី Chelsea ក្នុងតម្លៃខ្លួន65លានផោន

3

ក្លិបកាំភ្លើងធំ Arsenal បានយល់ព្រមទិញយក Kai Havertz ពីក្លិប Chelsea ក្នុងតម្លៃខ្លួនរហូតដល់ទៅ60លានផោន (ស្មើនឹង77លានដុល្លារអាមេរិក) បូករួមទាំងប្រាក់ឧបត្ថម្ភនានាចំនួន5លានផោនបន្ថែមទៀត។ ខ្សែបម្រើប្រយុទ្ធដ៏ឆ្នើមរូបនេះ នឹងចុះហត្ថលេខាលើកុងត្រារយៈពេលវែងមួយ ក្រោយពីបានកំណត់គោលដៅរបស់

- Advertisement -

ខ្លួន ក្នុងការផ្ទេរទៅកាន់ Arsenal ដែលជាជើងឯករងក្នុងក្របខ័ណ្ឌ Premier League។ រូបគេបានសម្រេចចិត្តមិនផ្ទេរទៅកាន់ក្របខ័ណ្ឌ Bundesliga វិញឡើយ បើទោះបីបានជួបពេលវេលាដ៏ខកចិត្តនៅកីឡដ្ឋាន Stamford Bridge ក៏ដោយ។
រូបគេបានផ្ទេរមកពីក្លិប Bayer Leverkusen សម្រាប់តម្លៃខ្លួន72លានផោន កាលពីខែសីហា ឆ្នាំ2020 ដែលកាលនោះរូបគេមានកេរ្តិ៍ឈ្មោះស្ថិតជាកីឡាករម្នាក់ក្នុងចំណោមកីឡាករវ័យក្មេងដ៏មានទេពកោសល្យបំផុតក្នុងទ្វីបអឺរ៉ុប។ រូបគេក៏បានបង្ហាញពីកម្រិតលេងដ៏គួរឲ្យកត់សម្គាល់មួយរយៈពេលផងដែរពេលលេងឲ្យក្លិប Chelsea ប៉ុន្តែ ជាទូទៅ រូបគេមិនបានបង្ហាញពីកម្រិតលេងឲ្យអស់ពីសមត្ថភាពឡើយ ដោយសារតែភាគច្រើនត្រូវបានដាក់ឲ្យលេងក្នុងតំបន់ប្រយុទ្ធកណ្តាល ដែលមិនមែនជាតួនាទីដែលរូបគេពេញចិត្តឡើយ។ ការចាកចេញរបស់កីឡាករវ័យ24ឆ្នាំរូបនេះ គឺជាផ្នែកមួយនៃការជួសជុលក្រុម Chelsea ដែលក្នុងនោះ ខ្សែបម្រើដ៏រឹងមាំ N’Golo Kante នឹងចូលរួមជាមួយនឹងក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ittihad ដោយគ្មានតម្លៃខ្លួន ឬ Free-Transfer ហើយ Mateo Kovacic នឹងផ្ទេរទៅកាន់ក្លិប Manchester City ក្នុងតម្លៃខ្លួន25លានផោន៕

ប្រភពព័ត៌មាន៖ The Guardian

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.