for your free time

- Advertisement -

Arsenal ចង់ផ្តួល Man City ជាមួយនឹងសំណើថ្មីចំនួន105លានផោន ដើម្បីទិញ Rice

6

ក្លិបកាំភ្លើងធំ Arsenal បានឆ្លើយតបទៅនឹងការចាប់អារម្មណ៍របស់ក្លិប Manchester City ទៅលើតារាឆ្នើម Declan Rice តាមរយៈការដាក់សំណើថ្មីមួយក្នុងទំហំទឹកប្រាក់ដល់ទៅ105លានផោន (ស្មើនឹង134លានដុល្លារអាមេរិក) សម្រាប់ខ្សែបម្រើរបស់ក្លិប West Ham រូបនេះ។ ប៉ុន្តែ ទោះបីជាយ៉ាងណា សំណើនេះ មិនទាន់ត្រូវ

បានទទួលយកដោយក្លិប West Ham នៅឡើយទេ បើទោះបីវានឹងក្លាយជាតម្លៃខ្លួនជាកំណត់ត្រាសម្រាប់កីឡាករអង់គ្លេសម្នាក់ក៏ដោយ។

- Advertisement -

ពួកគេមិនមានការពេញចិត្តចំពោះរចនាសម្ព័ន្ធនៃការទូទាត់ប្រាក់ដែលត្រូវបានស្នើសុំ ហើយបើទោះបីពួកគេមិនបានច្រានចោលសំណើនេះក៏ដោយ ប៉ុន្តែ ការពិភាក្សានានាកំពុងតែបន្ត។ ក្លិប West Ham ចង់បានតម្លៃខ្លួន100លានផោន និងកំពុងតែរំពឹងទុកថា Man City ដែលបានរងនូវការច្រានចោលចំពោះសំណើ90លានផោនរបស់ខ្លួននោះ នឹងដាក់សំណើថ្មីមួយនៅត្រឹមថ្ងៃពុធនេះ។

ប្រភពមួយបានបញ្ជាក់ថា ក្លិប Arsenal អាចនឹងត្រូវតែបង្កើនសំណើរហូតដល់110លានផោន ដើម្បីប្រជែងឈ្នះ Man City។

សំណើនាពេលបច្ចុប្បន្ន ត្រូវបានបែងចែកជាតម្លខ្លួនជាគោលចំនួន100លានផោន ដោយបូកនឹងប្រាក់ឧបត្ថម្ភ5លានផោនផ្សេងទៀត។ Rice ចង់បន្តនៅក្នុងទីក្រុងឡុងដ៍ និងចូលរួមជាមួយនឹងក្លិប Arsenal ប៉ុន្តែ ការសម្រេចចិត្តរបស់ Man City ក្នុងការចូលទៅកាន់ការប្រជែងទិញនេះ បានផ្តល់ភាពស្មុគស្មាញតែម្តង៕

ប្រភពព័ត៌មាន៖ The Guardian

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.