Arsenal ប្រកាសពីការផ្ទេរ Havertz ពីក្លិប Chelsea ក្នុងតម្លៃខ្លួន65លានផោន
ក្លិប Arsenal បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើដ៏ឆ្នើម Kai Havertz ពីក្លិប Chelsea។ ការផ្ទេរកីឡាករអន្តរជាតិអាល្លឺម៉ង់រូបនេះ មានតម្លៃខ្លួន65លានផោន (ស្មើនឹង82លានដុល្លារអាមេរិក) ហើយខ្សែបម្រើ Declan Rice ក៏អាចនឹងចូលរួមជាមួយនឹងក្លិប Arsenal ពីក្លិប West Ham ក្នុងតម្លៃខ្លួន105លានផោន ផងដែរ។
Havertz បានលេងជាខ្សែប្រយុទ្ធកណ្តាលសម្រាប់ Chelsea ប៉ុន្តែ ចង់លេងក្នុងតួនាទីសំខាន់ជាងនៅក្លិប Arsenal។ រូបគេបានចូលរួមជាមួយនឹងក្លិប Chelsea ពីក្លិប Bayer Leverkusen ក្នុងឆ្នាំ2020 និងបានស៊ុតបាល់បញ្ចូលទី19គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរកបាន7គ្រាប់ផ្សេងទៀតក្នុងការបង្ហាញខ្លួន91លើករបស់គេក្នុងក្របខ័ណ្ឌ Premier League។
ក្លិប Arsenal ក៏បានឈានដល់ការព្រមព្រៀងគ្នាជាគោលដើម្បីទិញ Rice ផងដែរ ក្រោយពីបានដាក់សំណើដេញថ្លៃក្នុងទឹកប្រាក់105លានផោន កាលពីថ្ងៃអង្គារ និងកំពុងតែស្ថិតក្នុងការពិភាក្សាជាមួយនឹងក្លិប West Ham ជុំវិញរចនាសម្ព័ន្ធនៃការទូទាត់ប្រាក់ ក្រោយពីក្លិប Manchester City បានដកខ្លួនចេញពីការប្រជែងទិញខ្សែបម្រើអន្តរជាតិអង់គ្លេសរូបនេះ។ ក្លិប Arsenal ក៏កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការនាំយកខ្សែការពារ Jurriën Timber ពីក្លិប Ajax ក្នុងតម្លៃខ្លួន៥០លានផោនផងដែរ និងចង់បានខ្សែបម្រើ Romeo Lavia ពីក្លិប Southampton៕
ប្រភពព័ត៌មាន៖ The Guardian
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.