for your free time

- Advertisement -

Bukayo Saka ឈ្នះពានកីឡាករឆ្នើមអង់គ្លេសជាលើកទី2

2

សមាជិកកាំភ្លើងធំ Arsenal ខ្សែប្រយុទ្ធ Bukayo Saka ទទួលបានសំលេងឆ្នោតគាំទ្រខ្ពស់ជាងគេ ក្នុងការបោះឆ្នោតតាមរយៈ Online ពីបណ្ដាអ្នកគាំទ្រអង់គ្លេសទាំងអស់ ដែលធ្វើឱ្យគេក្លាយជាម្ចាស់ពាន Men’s Player of the Year របស់សមាគមកីឡាបាល់ទាត់អង់គ្លេស (FA) រដូវកាល 2022-23 និងជាពានលើកទី2 ជាប់គ្នាផងដែរ។

បើតាម BBC Sports បានបង្ហាញថា Bukayo Saka មានសំលេងគាំទ្រខ្ពស់ជាងគេ ខណៈកីឡាករទទួលបានសំលេងឆ្នោតច្រើនជាងគេលំដាប់ទី2 បានទៅសមាជិកថ្មីរបស់ Real Madrid វ័យ 20ឆ្នាំ Jude Bellingham ស្របពេលពេល ប្រធានក្រុម និងជាអ្នករកបានគ្រាប់បាល់ច្រើនជាងបង្អស់របស់អង់គ្លេស Harry Kane ឈរចំណាត់ថ្នាក់លេខ3។

- Advertisement -

ក្នុងកំណត់ត្រារបស់ពានរង្វាន់ឯកត្តជន នៃសមាគមបាល់ទាត់អង់គ្លេសមួយនេះ យុវជនដើមកំណើតនីហ្សេរីយ៉ា សញ្ជាតិអង់គ្លេស Bukayo Saka គឺជាកីឡាករ Arsenal ទី3 ប៉ុណ្ណោះ ដែលធ្លាប់ឈ្នះពានខាងលើ ហើយក៏ជាកីឡាករតែម្នាក់របស់កាំភ្លើងធំដែរ ដែលគ្រងចំណាត់ថ្នាក់កំពូល។​ ក្រៅពីនោះមាន Theo Walcott ជាប់លេខ​3 កាលពីឆ្នាំ 2008 និង Danny Welbeck ជាប់លេខ 2 កាលពីឆ្នាំ 2012។

ខ្សែប្រយុទ្ធវ័យ 22ឆ្នាំខាងលើ ធ្លាប់បង្ហាញខ្លួនឱ្យតោបីអង់គ្លេស 28ប្រកួត​ បំប៉ោងសំណាញ់ទីបាន 11គ្រាប់។ ដោយឡែកក្នុងឆ្នាំ 2022 កន្លងទៅ Saka លេងបាន 10ប្រកួតឱ្យក្រុមជម្រើសជាតិ បំប៉ោងសំណាញ់ទីបាន 7គ្រាប់ រួមបញ្ចូលទាំងការរកបាន Hat-trick លើកដំបូងឱ្យអង់គ្លេស ក្នុងជ័យជំនះលើ North Macedonia នាកីឡដ្ឋាន Old Trafford ។ ក្នុងនោះដែរ គេរកបាន 3គ្រាប់ក្នុងព្រឹត្តិការណ៍ World Cup 2022 ដោយ 2គ្រាប់បញ្ចូលទីអ៊ីរ៉ង់ និង 1គ្រាប់ទៀតទល់នឹងសេណេហ្គាល់ នៅវគ្គ 16ក្រុមចុងក្រោយ។

គួរដឹងដែរថា មុនឈ្នះ Men’s Player of the Year ម្ចាស់អាវលេខ 7 រូបនេះ ទទួលបានពាន PFA Young Player of the Season និង PFA Premier League Team of the Year ផងដែរ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.