for your free time

- Advertisement -

លេងហើយ! Neymar ថា លីគអារ៉ាប៊ីសាអូឌីត បើមិនប្រសើរជាង ក៏ប្រហាក់ប្រហែល Ligue 1 បារាំងដែរ

1

ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar លើកឡើងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ថា លីគរបស់អារ៉ាប៊ីសាអូឌីត Saudi Pro League អាចនិយាយបានថា ប្រហាក់ប្រហែល ឬប្រសើរជាងលីគកំពូលបារាំង Ligue 1 ទៀតផង នាពេលបច្ចុប្បន្ន ក៏ព្រោះតែលីគបាល់ទាត់មួយនេះ ប្រមូលផ្ដុំទៅដោយក្លិប​ ដែលបាននាំចូល

កីឡាករល្បីៗកម្រិតពិភពលោកមកចូលរួមជាមួយ ខណៈហេដ្ឋារចនាសម្ព័ន្ធក្លិប រចនាសម្ព័ន្ធដឹកនាំ និងកម្រិតនៃការហ្វឹកហាត់ គឺមិនធម្មតានោះឡើយ។

- Advertisement -

«បាល់ទាត់នៅអារ៉ាប៊ីសាអូឌីត ​គឺ​ដូចគេដូចឯងដែរ ហើយបើនិយាយពីបាល់​មូល​ដូចនៅគ្រប់ប្រទេសលើពិភពលោកចឹង។ ដោយ​មានកីឡាករ​ឈ្មោះ​ កម្រិតពិភពលោកជាច្រើន ត្រូវបាននាំយកមកកាន់ Saudi Pro League ​នេះ ខ្ញុំយល់ថា វា​អាច​ទៅ​រួច​ដែល​ថា ការប្រកួតប្រជែងនៅទី​នេះ​ អាចនឹង​ល្អ​ជាង​ Ligue 1 របស់បារាំងទៀតផង។ ពួកគេវគ្គ​ហ្វឹកហាត់​ខ្លាំង ស្របពេលដែលខ្ញុំស្រេកឃ្លានពានរង្វាន់ ខ្ញុំចង់ឈ្នះជាមួយ Al-Hilal។ សម្រាប់ខ្ញុំ មិនមានអ្វីអាចផ្លាស់ប្តូរការពិតបានឡើយ ហើយខ្ញុំក៏មិនមានបញ្ហាអ្វី ជាមួយពាក្យរិះគន់ទាំងអស់នោះទេ។ ខ្ញុំអាចនិយាយបានថា Saudi Pro League នឹងក្លាយជាលីគដ៏គួរឱ្យចាប់អារម្មណ៍ ហើយខ្ញុំប្រាកដចិត្តថា អ្នកនឹងតាមដានវា»។

បន្ថែមលើនេះ អតីតសមាជិក Barcelona និង Paris Saint Germain ដដែលឱ្យដឹងថា ការផ្លាស់មកកាន់លីគក្នុងទ្វីបអាស៊ីមួយនេះ ពុំជះឥទ្ធិពលខ្លាំងលើការសម្របខ្លួនរបស់គេនោះទេ។ គេថា គេមិនចេះនិយាយភាសាអារ៉ាប់ទេ ហើយវាក៏មិនមែនជារនាំងធំដុំនោះដែរ ព្រោះកាលនៅបារាំងអស់ 5-6ឆ្នាំនោះ គេមិនបានប្រើប្រាស់ភាសាបារាំងជាទូទៅនោះទេ។ កីឡាករវ័យ ៣១ឆ្នាំរូបនេះ បានបង្ហាញក្ដីរីករាយ សម្រាប់ការផ្ទេរមកចូលរួមជាមួយ Al Hilal ។

«ខ្ញុំមានអារម្មណ៍ថា ដូចជាមិនពិបាកអីទេ ក្នុងការសម្របខ្លួននៅទឹកដីអារ៉ាប់នេះ។ ពិតមិនហើយ ខ្ញុំមិនទាន់ចេះនិយាយភាសាអារ៉ាប់ទេ តែខ្ញុំគិតថាមិនមែនជាបញ្ហាឡើយ។ 5-6ឆ្នាំកន្លងមកនៅប្រទេសបារាំង ការនិយាយភាសាបារាំងរបស់ខ្ញុំក៏មិនអាចយកជាការបានដែរ។ ដូច្នេះខ្ញុំយល់ថា វានឹងមិនខុសគ្នាទេ។ ខ្ញុំ​រីករាយ​ដែល​បាន​ស្វែងយល់ពី​វប្បធម៌​ថ្មីនៅទីនេះ ហើយខ្ញុំ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រទេស​ទាំង​មូល។ ខ្ញុំសប្បាយចិត្តនឹងជម្រើសរបស់ខ្ញុំ»។ 

រំឭកថា Neymar Dos Santos Da Silva Junior បានផ្លាស់ពី Paris Saint Germain ទៅក្លិបលីគកំពូលអារ៉ាប៊ីសាអូឌីត Al-Hilal ក្នុងតម្លៃផ្ទេរ 90លានអឺរ៉ូ។ យ៉ាងណាក៏ដោយ គេពុំទាន់បានបង្ហាញខ្លួនឱ្យក្រុមថ្មីនៅឡើយទេ ដោយសារតែបញ្ហារបួសអំឡុងពេលហ្វឹកហាត់៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.