for your free time

- Advertisement -

ភ្ញាក់ផ្អើល CR7 គ្មានឈ្មោះក្នុងបញ្ជី Last 30 របស់ Ballon d’Or

3

ខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo មិនស្ថិតក្នុងបញ្ជីបេក្ខភាពកីឡាករ 30 នាក់ចុងក្រោយ ដែលអាចឈ្នះពាន កីឡាករឆ្នើមប្រចាំឆ្នាំ Ballon d’Or ជាលើកដំបូងក្នុងរយៈពេល 20ឆ្នាំ។ រឿងរ៉ាវមួយនេះ បានធ្វើឱ្យពិភពបាល់ទាត់លើកយកមកវែកញែក ទៅតាមការយល់ឃើញរៀងៗខ្លួន។ ខ្សែប្រយុទ្ធរបស់ក្លិបអារ៉ាប៊ីសាអ៊ូឌីត

Al-Nassr រូបនេះ ធ្លាប់ជាម្ចាស់ពាន ដែលបង្កើតឡើងដោយទស្សនាវដ្តីកីឡាបារាំងមួយនេះ ចំនួន 5 លើករួចមកហើយ ក្នុងអាជីពរបស់គេ​ ក៏មិនធ្លាប់ទៅណាឆ្ងាយពីបញ្ជីចុងក្រោយដែរ ក្នុងរយៈពេល 20មកនេះ។

បែបណាក្ដី គេឃើញមានវត្តមានខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ដែលជួយអាហ្សង់ទីនលើកពាន World Cup នៅកាតាឆ្នាំមុន ស្ថិតក្នុងបញ្ជីនេះ ហើយក៏បានក្លាយជាបេក្ខភាពជួរមុខមួយរូបដែរ ដែលគេព្យាករថានឹងអាចគ្រងពានបាល់ទាត់ឯកត្តជនធំជាងគេមួយនេះ ជាលើកទី 8 ក្នុងអាជីព។

- Advertisement -

ចំណែកឯខ្សែប្រយុទ្ធ Manchester City កីឡាករវ័យ ២៣ឆ្នាំ Erling Haaland ក៏មិនអាចមើលរំលងបានដែរ ដោយកីឡាករន័រវេសរូបនេះ ទើបតែឈ្នះពានកីឡាករឆ្នើមបំផុតប្រចាំទ្វីបអឺរ៉ុបថ្មីៗ ក្រោយជួយ City ឈ្នះពាន 3 ក្នុងមួយរដូវកាល រួមមាន English Premier League, FA Cup និង UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប។

ជាមួយគ្នានោះដែរ ខ្សែប្រយុទ្ធបារាំង Kylian Mbappe ក៏ស្ថិតក្នុងបញ្ជី 30 នាក់ចុងក្រោយផងដែរ។

ចំណែកផ្នែកនារីឯណោះវិញ ខ្សែប្រយុទ្ធ Barcelona កីឡាការិនី Alexia Putellas ដែលឈ្នះពាននេះ ២ ឆ្នាំជាប់គ្នាមកហើយនោះ មិនស្ថិតក្នុងបញ្ជី ៣០ នាក់ចុងក្រោយឡើយ។ ខ្សែប្រយុទ្ធ Chelsea សញ្ជាតិអូស្ត្រាលី Sam Kerr និងខ្សែប្រយុទ្ធ PSG សញ្ជាតិបារាំង Kadidiatou Diani ស្ថិតក្នុងបញ្ជី ៣០ នាក់រួមជាមួយកីឡាការិនីអេស្ប៉ាញ Aitana Bonmati  របស់ Barcelona ដែលទើបជួយអេស្ប៉ាញឈ្នះជើងឯកបាល់ទាត់នារីពិភពលោក កាលពីខែមុន។

ពិធីប្រគល់ពានជ័យលាភី Ballon d’Or នឹងត្រូវប្រកាសនៅថ្ងៃទី 30 ខែតុលាខាងមុខ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.