for your free time

- Advertisement -

Novak Djokovic គ្រងជើងឯក US Open សម្រេចបំណងឈ្នះ Grand Slam 24 លើក

5

ទីបំផុតការប៉ុនប៉ងចង់ឈ្នះពាន Grand Slam ឱ្យតាមស្មើកំណត់ត្រារបស់អតីតកីឡាការិនី Margaret Court របស់ Novak Djokovic បានសម្រេចហើយ ក្រោយយកឈ្នះកីឡាកររុស្ស៊ី Daniil Medvedev នៅវគ្គផ្តាច់ព្រ័ត្រ US Open នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ កីឡាករវ័យ 36 ឆ្នាំសញ្ជាតិស៊ែបរូបនេះ ឈ្នះដោយ

លទ្ធផលមិនតានតឹងពេកទេ 3 សិតផ្ទួនៗ ក្នុងពិន្ទុ 6-3 7-6(7-5) និង 6-3 តែនៅក្នុងសិតទី 2 នោះ ត្រូវចំណាយពេលដល់ទៅ 1 ម៉ោង 44 នាទី។

- Advertisement -

ថ្វីបើឈានដល់វ័យ 36 ឆ្នាំក្តី Novak Djokovic ហាក់មិនបានបង្ហាញពីការធ្លាក់ចុះសមត្ថភាពរាងកាយរបស់ខ្លួនឡើយ បន្ទាប់ពីឆ្នាំ 2023 នេះ គេបានឈ្នះជើងឯក Grand Slam សរុប 3 ក្នុងចំណោម 4 លើក។

Djokovic បានបំបែកកំណត់ត្រារបស់ Rafael Nadal ដែលឈ្នះជើងឯកសរុប 22 Grand Slam តាមរយៈការឈ្នះជើងឯក Australian Open កាលពីដើមឆ្នាំ។

Djokovic នឹងមិនទាន់គិតពីការចាកចេញពីអាជីពកីឡាករវាយកូនបាល់ឡើយ ស្របពេលបេសកកម្មបន្ត គឺការបំបែកកំណត់ត្រារបស់អតីតកីឡាការិនីរុស្ស៊ី Margaret Court តែម្តង នៅពេលចូលរួមការប្រកួត Australian Open នៅខែមករា ដើមឆ្នាំ 2024 ខាងមុខ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.