ក្រុមហ៊ុន 777 Partners អាចនឹងក្លាយជាម្ចាស់ថ្មី របស់ក្រុមកំពុងដុនដាប Everton
ក្លិបបាល់ទាត់ដែលកំពុងវេទនានៅក្របខណ្ឌ English Premier League ស្ករគ្រាប់ Everton ខិតជិតឈានដល់កិច្ចព្រមព្រៀងហើយ ក្នុងការលក់ភាគហ៊ុនធំទៅឱ្យក្រុមហ៊ុនវិនិយោគមួយ ដែលមានមូលដ្ឋាននៅទីក្រុង Miami សហរដ្ឋអាមេរិក ឈ្មោះថា 777 Partners។ កាលពីខែសីហាកន្លងទៅ Everton ធ្លាប់បានពិភាក្សារពីការលក់
ភាគហ៊ុនរបស់ខ្លួនជាមួយក្រុមហ៊ុនអាមេរិកមួយផ្សេងទៀតគឺ MSP Sports Capital តែមិនជោគជ័យឡើយ។
ការឈានមកគ្រប់គ្រងដោយអ្នកវិនិយោគថ្មី នឹងបញ្ចប់ការកាន់កាប់របស់លោក Farhad Moshiri ដែលឈានជើងចូលវិនិយោគក្លិប ដែលមានមូលដ្ឋាននៅតំបន់ Merseyside មួយនេះតាំងពីឆ្នាំ 2016។
Everton មកទល់ពេលនេះ កំពុងស្ថិតក្នុងសភាពលំបាកមិនថានៅលើទីលាន និងការគ្រប់គ្រង ខណៈដែលពួកគេស្ទើរតែត្រូវបានកាត់ចេញទៅក្របខណ្ឌ League Championship ទៅហើយ មុនពេលទទួលបានជ័យជំនះនៅប្រកួតចុងក្រោយ។
កាលពីខែមីនា ក្លិបបានប្រកាសពីការខាតបង់ប្រាក់ចំនូល ៥ រដូវកាលជាប់គ្នា ដែលមានសរុបជាង 430 លានផោន។
ក្រុមរបស់លោក Sean Dyche បច្ចុប្បន្នកំពុងឈរលេខ 18 នៅក្របខណ្ឌ English Premier League ដោយរកបានត្រឹម 1 ពិន្ទុប៉ុណ្ណោះក្រោយលេងបាន 4 ប្រកួតរដូវកាលថ្មីនេះ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.