for your free time

- Advertisement -

Paul Pogba ត្រូវបានភ្នាក់ងារប្រឆាំងគ្រឿងញៀនជាតិ រកឃើញសារធាតុហាមឃាត់ក្នុងខ្លួន

1

ខ្សែបម្រើ Paul Pogba របស់ក្លឹប Juventus ត្រូវបានផ្អាកពីការប្រកួតជាបណ្ដោះអាសន្ន ក្រោយធ្វើតេស្តរកឃើញសារធាតុហាមឃាត់ក្នុងខ្លួន។ ភ្នាក់ងារប្រឆាំងគ្រឿងញៀនជាតិរបស់អ៊ីតាលី (Nado) បាននិយាយថា Pogba ត្រូវបានធ្វើតេស្ត និងរកឃើញជាមួយនឹងកម្រិតអ័រម៉ូន Testosterone បន្ទាប់ពី Juventus ឈ្នះ 3-0

នៅទឹកដី Udinese កាលពីថ្ងៃទី 20 ខែសីហា កន្លងទៅ។

- Advertisement -

កីឡាករវ័យ 30 ឆ្នាំរូបនេះ ជាកីឡាករបម្រុងដែលមិនត្រូវបានប្រើប្រាស់ឡើយ ប៉ុន្តែត្រូវបានជ្រើសរើសដោយចៃដន្យ សម្រាប់ការធ្វើតេស្តរកសារធាតុហាមឃាត់ ក្រោយការប្រកួត។

ប្រសិនបើរកឃើញថាមានពិរុទ្ធ ពីបទប្រើប្រាស់សារធាតុហាមឃាត់មែននោះ អតីតខ្សែបម្រើក្រុមបិសាចក្រហម Manchester United រូបនេះ អាចប្រឈមមុខនឹងការពិន័យមិនឱ្យពាក់ព័ន្ធនឹងបាល់ទាត់ ពី 2 ទៅ 4 ឆ្នាំ។

អ័រម៉ូន Testosterone គឺជាអរម៉ូនដែលបង្កើនកំលាំង និងភាពអំណត់របស់អត្តពលិក ខណៈ Pogba មានពេល 3 ថ្ងៃ ដើម្បីធ្វើតេស្តឡើងវិញ ក្នុងបំណងវិភាគបកស្រាយលទ្ធផលទៅកាន់ Nado វិញ។

រំលឹកថា Paul Pogba បានត្រលប់មកកាន់ Juventus វិញ កាលពីខែកក្កដា ឆ្នាំ 2022 ជាមួយនឹងកិច្ចសន្យា ៤ ឆ្នាំ ក្រោយចាកចេញពី Manchester United។ តែការវិលមកវិញរបស់ Pogba នៅទីក្រុង Turin ត្រូវបានញាំញីដោយសាររបួសភ្លាមៗ និងឈានដល់អវត្តមានពីក្រុមជម្រើសជាតិបារាំងនៅ World Cup 2022 នៅកាតាឆ្នាំមុន៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.