for your free time

- Advertisement -

កីឡាករ Real Madrid 3នាក់ ត្រូវចាប់ខ្លួនពីបទរួមភេទជាមួយអនីតិជន និងចែកចាយវីដេអូ

2

ក្លឹបបាល់ទាត់ Real Madrid បានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវមួយ បន្ទាប់ពីប៉ូលីសបានចាប់ខ្លួនកីឡាករបីនាក់របស់ក្លឹប ដោយចោទប្រកាន់ពីបទរួមភេទជាមួយក្មេងស្រី ហើយពួកគេទាំងនោះមិនមែនជាសមាជិកក្រុមយុវជនទេ ហើយ​គេ​ជឿ​ថា ​អាច​មាន​តារា​ល្បីៗ​ក្នុង​ក្រុម​ធំ​ចូល​រួមទៀតផង។ សារព័ត៌មាន El Confidencial បានឱ្យ

ដឹងថាសមាជិករបស់ Real Madrid 3រូប ត្រូវបានប៉ូលីសចាប់ខ្លួន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី 14 ខែកញ្ញា បន្ទាប់ពីម្តាយរបស់ក្មេងស្រីមា្នក់បានរាយការណ៍ថា ម្នាក់ក្នុងចំណោមពួកគេបានបញ្ជូនបន្តឃ្លីបរឿងអាស្រូវទៅកាន់អ្នកដទៃ។ ប៉ុន្តែរហូតមកដល់ពេលនេះ គេមិនទាន់បញ្ចេញឈ្មោះកីឡាករទេ គ្រាន់តែបញ្ជាក់ថា ម្នាក់ៗជាប្រធានក្រុមយុវជន ម្នាក់នៅក្នុងក្រុម B និងក្រុម C ។

- Advertisement -

ទីភ្នាក់ងារ​ព័ត៌មាន​បាន​និយាយ​ថា ម្តាយ​របស់​ជន​រង​គ្រោះ​បាន​រាយការណ៍​ពី​ហេតុការណ៍​នេះ ​កាលពី​ថ្ងៃ​ទី 06 កញ្ញា កន្លងទៅ។ ហេតុការណ៍​នេះ​ ត្រូវបានគេដឹងថា បាន​កើតឡើង​នៅ​កោះ​ Canary ។ បែបណាក្ដី គេ​ជឿ​ជាក់ថា ​កីឡាករ​ក្នុង​ក្រុមធំ​របស់​ក្លឹប​មួយ​ចំនួន ក៏ប្រហែល​ជា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​នេះដែរ។

El Confidencial បានពន្យល់ថា៖ «ប្រភពពីប៉ូលីសបានបង្ហាញថា កីឡាករផ្សេងៗជាច្រើនទៀត ទំនងជាជាប់ពាក់ព័ន្ធរួមទាំងអ្នកលេងនៅក្រុមធំផងដែរ»។

យ៉ាងណាក្ដី គេពុំទាន់ឃើញមានការចេញសេចក្ដីថ្លែងការណ៍ណាមួយ របស់ក្លិបបាល់ទាត់ Real Madrid នៅឡើយទេ ជុំវិញបញ្ហានេះ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.