for your free time

- Advertisement -

អតីតប្រធានសហព័ន្ធអេស្ប៉ាញ ត្រូវតុលាការតម្រូវឱ្យនៅឆ្ងាយ 200ម៉ែត្រពី Hermoso

2

តុលាការកំពូលរបស់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃសុក្រ បានចេញដីកាហាមឃាត់មិនឱ្យអតីតប្រធានបាល់ទាត់ Luis Rubiales ចូលទៅជិតកីឡាករជម្រើសជាតិ Jenni Hermoso ខណៈដែលគាត់បានបង្ហាញខ្លួននៅក្នុងតុលាការ ដើម្បីស៊ើបអង្កេតពីបទរំលោភផ្លូវភេទចំពោះការថើបមាត់នាង ក្នុងពិធីប្រគល់ពាន FIFA World Cup

នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី20 ខែសីហា។

រឿងរ៉ាវនេះបានបង្កឱ្យមានការខឹងសម្បារចំពោះ «ការរួមភេទនៅក្នុងកីឡា» និងសង្គមរបស់អេស្ប៉ាញ និងបង្កឱ្យមានការតវ៉ាស្រដៀងនឹងចលនា «Me Too» ប៉ុន្តែលោក Rubiales ដែលមានអាយុ 46ឆ្នាំទទូចថា ការថើបនោះមានការយល់ព្រម ខណៈពេលដែល Hermoso និយាយថា វាជារឿងបង្ខិតបង្ខំ។

- Advertisement -

ដីកាតុលាការបានរារាំង Rubiales មិនឱ្យព្យាយាមទាក់ទង Hermoso ឬចូលមកជិតក្នុងចម្ងាយ 200ម៉ែត្រពីនាង នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់តុលាការ។ យ៉ាងណាក្ដី ចៅក្រម Francisco de Jorge បានច្រានចោលសំណើរបស់ព្រះរាជអាជ្ញា ដែលលើកឡើងថា Rubiales គួរតែរាយការណ៍ទៅតុលាការរៀងរាល់ពីរសប្តាហ៍ម្តង។

ក្រោយចប់សវនាការ គេឃើញលោក Rubiales បានចាកចេញពីតុលាការជាន់ខ្ពស់ក្នុងទីក្រុង Madrid ជាមួយនឹងមេធាវីរបស់គាត់ Olga Tubau បន្ទាប់ពីសវនាការបិទទ្វារ ដែលមានរយៈពេលប្រហែលមួយម៉ោង។ បែបណាក៏ដោយ ក្រោយចាកចេញពីតុលាការ គាត់​មិន​បាន​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន ​ដែល​កំពុង​រង់ចាំ​នៅ​ខាង​ក្រៅ​ទេ។

ក្នុងអំឡុងពេលផ្តល់សក្ខីកម្ម Rubiales បានបដិសេធការចោទប្រកាន់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យព្រះរាជអាជ្ញា។

គេចាំបានថា បន្ទាប់ពីទប់ទល់នឹងការអំពាវនាវពីអត្តពលិក អ្នកនយោបាយ និងក្រុមស្ត្រីឱ្យចុះចេញពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) ទីបំផុត Rubiales បានលាលែងពីតំណែងនៅថ្ងៃទី 10 ខែកញ្ញា៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.