for your free time

- Advertisement -

Heidenheim បង្កើតកំណត់ត្រាថ្មី ឈ្នះលើកដំបូងនៅលីគកំពូលអាល្លឺម៉ង់

3

ក្រុមបាល់ទាត់ឡើងថ្មី មកកាន់ក្របខណ្ឌកំពូលអាល្លឺម៉ង់ Heidenheim បានបង្កើតប្រវត្តិសាស្រ្តរបស់ខ្លួន រកបានជ័យជំនះដំបូង នៅក្របខណ្ឌកំពូល Bundesliga ខណៈលោក Frank Schmidt ក្លាយជាអ្នកចាត់ការដឹកនាំក្រុមយូរបំផុត ក្នុងប្រវត្តិសាស្រ្តបាល់ទាត់អាល្លឺម៉ង់។ លោក Frank Schmidt បានមកដឹកនាំ Heidenheim

នៅឆ្នាំ 2007 នៅពេលដែលក្រុមស្ថិតនៅក្របខណ្ឌទី 5 ពោលគឺលោកបានដឹកនាំក្រុមឡើង 4ក្របខណ្ឌមកកាន់ក្របខណ្ឌកំពូល និងទីបំផុតរកបានជ័យជំនះដំបូងនៅ Bundesliga តាមរយៈជ័យជំនះ 4-2 លើ Werder Bremen ។

- Advertisement -

ក្រុមម្ចាស់ផ្ទះ Heidenheim នាំមុខមុន 2គ្រាប់ តែ Werder Bremen ក៏តាមស្មើវិញ 2គ្រាប់ មុនពេលដែលម្ចាស់ផ្ទះរកបាន 2គ្រាប់ចុងក្រោយវិញ។

លោក Frank Schmidt នៅពេលដឹកនាំក្រុម Heidenheim ក្នុងឆ្នាំទី 16 ហើយ និងបានបំបែកកំណត់ត្រាលោក Volker Finke ដែលធ្លាប់ដឹកនាំក្រុម Freiburg យូរបំផុតពីថ្ងៃទី 01 ខែកក្កដា ឆ្នាំ 1991 ដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2007។

លោក Schmidt មានដំណើតនៅទីក្រុង Heidenheim នេះ និងធ្លាប់ជាកីឡាករប្រធានក្រុមនៅក្លិប Heidenheimer SB មុនពេលដែលលោកបានចូលនិវត្តន៍ពីអាជីពកីឡាករនៅឆ្នាំ 2007។

សរុបមកលោក Frank Schmidt បានដឹកនាំក្រុម Heidenheim 591ប្រកួតហើយ តាំងពីកាន់តំណែងនៅឆ្នាំ 2007 នាំក្រុមឡើងពីក្របខណ្ឌទី 5 មកទី 4 នៅឆ្នាំ 2008 ឡើងមកទី 3 នៅឆ្នាំ 2009 ឡើងមកទី 2 នៅឆ្នាំ 2014 និងឡើងមកកាន់ក្របខណ្ឌកំពូលនៅឆ្នាំ 2023 នេះ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.