for your free time

- Advertisement -

ជើងខ្លាំងស្នូកឃ័រ O’Sullivan គ្រងជើងឯក Shanghai Masters ជាប់គ្នា 4ឆ្នាំ

2

កំពូលកីឡាករស្នូកឃ័រអង់គ្លេស Ronnie O’Sullivan នៅតែជាជើងឯកការប្រកួតពានរង្វាន់ Shanghai Masters 4ឆ្នាំជាប់គ្នា បន្ទាប់ពីជ័យជំនះលើកីឡាករប៊ែលហ្ស៊ិក Luca Brecel នៅវគ្គផ្តាច់ព្រ័ត្រ 11-9 ហ្វ្រេម។ O’Sullivan ត្រូវបាន​ Brecel នាំមុខ 4-3 ហ្វ្រេមត្រឹមពាក់កណ្តាលផ្លូវ មុនពេលដែលចាប់ផ្តើមដំណាក់

កាលទី 2 យកឈ្នះ 3 ហ្វ្រេមផ្ទួនដើម្បីយកឈ្នះជើងឯកពិភពលោក Luca Brecel ។

- Advertisement -

ជាជ័យជំនះពាន Shanghai Masters 4ឆ្នាំជាប់គ្នាតែជាជើងឯកលើកទី 5 បន្ទាប់ពីឈ្នះលើកដំបូងនៅឆ្នាំ 2009 ក្រោយមកឈ្នះជាប់គ្នាពីឆ្នាំ 2017, 2018, 2019 និង 2023 នេះ។

គិតមកដល់ពេលនេះ ជើងឯកពិភពលោក 7 សម័យ Ronnie O’Sullivan ឈ្នះការប្រកួតសរុប 18ប្រកួតជាប់គ្នាហើយ នៅទីក្រុងសៀងហៃ ប្រទេសចិននេះ។

ក្រោយការប្រកួតចប់ O’Sullivan បានឱ្យដឹងថា ពានរង្វាន់ Shanghai Masters លោកនឹងមកយកទៅតាមខ្លួនឡើយ ដោយនឹងប្រគល់ជូនមិត្តភក្តីម្នាក់ដែលបង្កើតក្លិបស្នូកឃ័រនៅទីក្រុងសៀងហៃនេះ។ នេះជាការប្រកួតស្នូកឃ័រនៅលើទឹកដីចិនលើកដំបូងផងដែរ តាំងពីឆ្នាំ 2019 បន្ទាប់ពីអាក់ខានដោយសារវិបត្តិកូវីដ-19៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.