MLS បណ្តេញកីឡាករ Matko ដោយសារប្រើឈ្មោះក្លែងក្លាយ
លីគបាល់ទាត់អាមេរិក Major League Soccer បានសំរេចបញ្ចប់កិច្ចសន្យាខ្សែបម្រើរបស់ក្លិបបាល់ទាត់ CF Montreal កីឡាករ Matko Miljevic ក្រោមការចោទប្រកានថា បានប្រើប្រាស់ឈ្មោះក្លែងក្លាយទៅប្រកួតនៅក្របខណ្ឌពាក់កណ្តាលអាជីពមួយនៅកាណាដា។ សារព័ត៌មាននៅកាណាដាព្រោងព្រាតបានចុះផ្សាយបន្ថែមថា
កីឡាករវ័យ 22 ឆ្នាំរូបនេះថែមទាំងបានប្រើប្រាស់អំពើហឹង្សាលើគូប្រកួតផងដែរ។ ក្លិបបាល់ទាត់ CF Montreal ក៏បានបញ្ជាក់ថា កីឡាករវ័យ 22 ឆ្នាំអាមេរិករូបនេះ ក៏បានចាកចេញពីក្លិបផងដែរ ស្របពេលគ្រូបង្វឹកលោក Hernan Losada ក៏ធ្លាប់ឱ្យដឹងសប្តាហ៍មុនដែរ ពីការចាប់ផ្តើមស៊ើបអង្កេតក្រោយលេចចេញព័ត៌មាននេះ។
សូមបញ្ជាក់ថា សារព័ត៌មានអាមេរិកក៏ដូចជាកាណាដាបានចុះផ្សាយថា Matko Miljevic បានចូលលេង 3 ប្រកួតឱ្យក្រុមរបស់មិត្តភក្តិរបស់ខ្លួនដែលលេងនៅក្របខណ្ឌពាក់កណ្តាលអាជីពនៅទីក្រុង Quebec និងបានស៊ុតបញ្ចូលទី 6 គ្រាប់ បន្ទាប់ពីទំនេរមិនសូវបានចូលលេងនៅ CF Montreal ។
អតីតកីឡាកររបស់ក្លិបអាហ្សង់ទីន Argentinos Juniors រូបនេះបង្ហាញខ្លួនបាន 8 ប្រកួតនៅក្របខណ្ឌ Major League Soccer រដូវកាលនេះ តែសុទ្ធតែអង្គុយកៅអីបម្រុង៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.