for your free time

- Advertisement -

វៀតណាមអស់ឱកាសនៅ Asian Games ចំណែកថៃរង់ចាំអ៊ុតលេខ 3 ល្អ

2

ក្រុមបាល់ទាត់ U23 ជម្រើសជាតិវៀតណាម បានធ្លាក់ចេញពីការប្រកួតវិញ្ញាសាបាល់ទាត់ នៅព្រឹត្តិការណ៍កីឡាអាស៊ីលើទឹកដីចិនហើយ ក្រោយបរាជ័យក្រោមស្នាដៃអារ៉ាប៊ីសាអ៊ូឌីត 3-1។ នេះជាជំនួបចុងក្រោយនៅក្នុងពូល B នេះខណៈក្រុមទាំងពីរត្រូវការជ័យជំនះដាច់ខាងរៀងខ្លួនដើម្បីឡើងវគ្គបន្ត។ អារ៉ាប៊ីសាអ៊ូឌីតជាក្រុមមានប្រៀបដោយ

មាន 4 ពិន្ទុ មុនការប្រកួត ហើយបីគ្រាប់របស់អារ៉ាប៊ីសាអ៊ូឌីត រកបានដោយ Mohammed Eisa, Khalil Maran និង Zakaria Hawsawi ខណៈវៀតណាមរកបានមួយគ្រាប់នៅចុងម៉ោង ដោយគ្រាប់បាល់ចូលទីខ្លួនឯង។ ចប់ការប្រកួត អារ៉ាប៊ីសាអ៊ូឌីតទទួលបាន 3ពិន្ទុបន្ថែម មាន 7ពិន្ទុឈរលេខ 2 ឡើងវគ្គ 8ក្រុមចុងក្រោយ ជាមួយក្រុមលេខ 1 អ៊ីរ៉ង់ ដែលបានយកឈ្នះម៉ុងហ្គោលីប្រកួតចុងក្រោយ 3-0។

- Advertisement -

ងាកមកក្រុមកូរ៉េខាងជើង នៅតែបន្តធ្វើឱ្យមានភាពភ្ញាក់ផ្អើល ក្នុងការវិលត្រលប់មកវិញរបស់ក្រុមបាល់ទាត់ ក្រោយអវត្តមានលើឆាកអន្តរជាតិ ៣ឆ្នាំ ដោយបានយកឈ្នះទាំង 3ប្រកួតក្នុងពូល។ Kim Yu-song ជាអ្នករកបានគ្រាប់ជ័យជំនះតែមួយគ្រាប់គត់ឱ្យកូរ៉េខាងជើង យកឈ្នះឥណ្ឌូនេស៊ីគ្រប់គ្រាន់ល្មមដើម្បីទទួលបាន 3ពិន្ទុបន្ថែមមាន 9ពិន្ទុពេញឡើងវគ្គបន្តជាមួយតាគីជីស្ថាន។

ចំណែកឥណ្ឌូនេស៊ី ត្រូវរង់ចាំការប្រកួតវិលជុំក្នុងពូលផ្សេងទៀតបញ្ចប់ ដើម្បីដឹងថា បានឡើងជុំបន្ត ឬក៏អត់តាមរយៈការប្រៀបផ្ទឹមក្រុមលេខ 3ល្អបំផុត។

គូចុងក្រោយ ថៃរកបានត្រឹម 1ពិន្ទុប៉ុណ្ណោះ ក្រោយស្មើគុយវ៉ែត 1-1 មានន័យថាពូលនេះ កូរ៉េខាងត្បូងដែលឈ្នះបារ៉ែនប្រកួតចុងក្រោយ ជាក្រុមលេខ 1 ក្នុងពូលមាន 9ពិន្ទុពេញ ឡើងវគ្គបន្តជាមួយបារ៉ែន ខណៈថៃឈរលេខ 3 ចាំអ៊ុតជាមួយក្រុមលេខ 3 ក្នុងពូលផ្សេងទៀត៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.