for your free time

- Advertisement -

Dynasty Equity ក្លាយជាម្ចាស់មួយផ្នែករបស់ហង្សក្រហម Liverpool

2

ម្ចាស់ក្លិបហង្សក្រហម Liverpool, Fenway Sports Group (FSG) បានឈានដល់កិច្ចព្រមព្រៀងក្នុងការលក់ ភាគហ៊ុនតូចមួយដែលមានតម្លៃចន្លោះពី 82 លានផោន ទៅ 164 លានផោន ទៅឱ្យក្រុមហ៊ុនវិនិយោគកីឡា Dynasty Equity។ កិច្ចព្រមព្រៀងនេះផងដែរ ក៏បានបញ្ចប់ការស្វែងរកអ្នកវិនិយោគទន់ថ្មីរបស់ FSG ផងដែរ

ដែល FSG នៅតែចង់កាន់កាប់ភាគហ៊ុនធំរបស់ក្លិបនៅតំបន់ Merseyside នេះដដែល។ កិច្ចព្រមព្រៀងដែលមានតម្លៃខាងលើ Liverpool នឹងប្រើប្រាស់ទុននេះដើម្បីដោះបំណុលមួយចំនួនរបស់ក្លិប។

- Advertisement -

Liverpool បានខាតបង់ប្រាក់ចំនូលប្រមាណ 100 លានផោនអំឡុងវិបត្តិនៃជំងឺរាតត្បាត Covid-19 និងបានចំណាយលុយប្រមាណ 50 លានផោនផ្សេងទៀតដើម្បីស្ថាបនាទីលានហ្វឹកហាត់ថ្មីដែលបានដាក់សម្ពោធឱ្យប្រើប្រាស់កាលពីឆ្នាំ 2020 និង 12 លានផោនផ្សេងទៀតស្ថាបនាទីលានហ្វឹកហាត់សម្រាប់ក្រុមនារី។

កីឡដ្ឋាន Anfield របស់ Liverpool ក៏ស្ថិតក្រោមការសាងសង់កែលំអរផងដែរដែលត្រូវចំណាយលុយប្រមាណ 80 លានផោន។ សម្រាប់ការចំណាយលុយលើការនាំចូលកីឡាករថ្មី Liverpool បានចំណាយលុយប្រមាណ 145 លានផោន នាំយកកីឡាករមួយចំនួនរួមមានខ្សែបម្រើ Dominik Szoboszlai, Alexis MacAllister, Wataru Endo និង Ryan Gravenbach។

រំឭកថា FSG បានទិញយកភាគហ៊ុនធំរបស់ Liverpool មកកាន់កាប់កាលពីឆ្នាំ 2010 ដែលមានតម្លៃ 300 លានផោន។ ក្រោមការវិនិយោគរបស់ FSG ហង្សក្រហម Liverpool បានលើកពាន English Premier League និង UEFA Champions League ផងដែរ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.