សេនាគុនខ្មែរ យ័ន្ត 8ទិស៖ ផល សោភ័ណ្ឌ, រឿង សោភ័ណ្ឌ និង ធឿន ធារ៉ា ឈ្នះតែ ព្រំ សំណាង ចាញ់
កម្មវិធីប្រដាល់គុនខ្មែរដ៏កក្រើករបស់ទូរទស្សន៍ថោន សហការជាមួយភេសជ្ជៈ Wurkz បានធ្វើឱ្យអ្នកទស្សនាជក់ចិត្តដិតអារម្មណ៍មិនអាចបំភ្លេចបាន។ ព្រឹត្តិការណ៍ដែលប្រជុំទៅដោយជើងខ្លាំង 7គូ ក្នុងនោះគូមិត្តភាព 3គូ និងគូដណ្ដើមខ្សែក្រវាត់ពិភពលោក IPCC មានចំនួន 4គូ។ ក្នុងចំំណោមកំពូលអ្នកលេងគុនខ្មែរទាំង
4រូប ដែលត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោក IPCC Wurkz Kun Khmer កីឡាករ ផល សោភ័ណ្ឌ រឿង សោភ័ណ្ឌ និង ធឿន ធារ៉ា សុទ្ធតែបានបំបាក់គូប្រជែងរបស់ខ្លួនហើយគ្រងខ្សែក្រវាត់ លើកលែងតែ ព្រំ សំណាង ម្នាក់គត់ ដែលជាគូឯកក្នុងកម្មវិធី បានរងបរាជ័យក្រោមដៃកីឡាករអាមេរិក។
ចាប់ផ្ដើមពីគូទី 1 ដែលជាគូមិត្តភាពអន្តរជាតិគុនខ្មែរ ៣ទឹក កីឡាករអាហ្វ្រិក ម៉ានូ សិល្បៈ ចាញ់កីឡាករថៃ នីលម៉ុងកង ដោយពិន្ទុ។ កីឡាករទាំងពីរបានតស៊ូនឹងគ្នាពេញ 3ទឹក ដោយម៉ានូព្យាយាមដើរចូល និងវាយជានិច្ច តែ នីលម៉ុងកង ក៏មិនឱ្យម៉ានូវាយស្រេចតែចិត្តនោះដែរ។ ក្បាច់ទប់ទល់នឹងវាយបករបស់នីលម៉ុងកង បានធ្វើឱ្យម៉ានូត្រូវជាច្រើនដៃ និងបន្សល់នូវស្នាមប៉ោងលើថ្ងាសផងដែរ ហើយដណ្ដើមបានជ័យជម្នះលើម៉ានូ។
គូទី 2 កីឡាករគុនខ្មែរ និងជាជម្រើសជាតិឃីកបុកស៊ីង ឈឿន ល្វៃ បានបញ្ចប់កីឡាករអ៊ីតាលី Matin Meoni ត្រឹមទឹកទី 1 ប៉ុណ្ណោះ។ ចំណាយពេលត្រឹម 1នាទី 20វិនាទី ល្វៃ បានប្រើកែងស្ដាំរបស់ខ្លួនបានយ៉ាងល្អ ធ្វើឱ្យ Matin Meoni ងើបលែងរួចតែម្ដង។
គូទី 3 រាហូមាស ឈុត សេរីវណ្ណថង ក៏មិនឱ្យចាញ់ ឈឿន ល្វៃ ប៉ុន្មាននោះដែរ។ ជើងខ្លាំងគុនខ្មែររូបនេះ បានប្រើកែងឆ្វេងស្ដាំសន្ធាប់ឥតឈប់ឈរ រហូតអាជ្ញាកណ្ដាលសម្រេចចិត្តបញ្ឈប់កីឡាករជប៉ុន Kamemoto Yusho ត្រឹម 20វិនាទីចុងក្រោយ មុនស្នូរជួងបញ្ចប់ទឹកទី 1។
ចូលដល់គូទី 4 ជាការប្រកួតដណ្ដើមខ្សែក្រវាត់ IPCC រវាងកីឡាករ ផល សោភ័ណ្ឌ ទល់នឹងកីឡាករថៃ Changpeuk Jesada ។ គូនេះប្រដំប្រសងគ្នាមែនទែន ដែលធ្វើឱ្យចៅក្រមពិបាកសម្រេចចិត្តមែនទែន ខណៈលទ្ធផលចុងក្រោយ ជ័យជម្នះមិនឯកឆ្ឆន្ទបានទៅលើ ផល សោភ័ណ្ឌ 4ទល់នឹង1 ក្រោមការមិនពេញចិត្តពី Changpeuk ។
គូទី 5 ក៏ជាគូដណ្ដើមខ្សែក្រវាត់ផងដែរ ក្នុងប្រភេទទម្ងន់ 69គីឡូក្រាម ដែលជាការជួបគ្នារវាង រឿង សោភ័ណ្ឌ និងកីឡាករជប៉ុន Hiroyuki Ihara ។ គូនេះពិតជាប្រកួតគ្នាដោយសមត្ថភាពលើសពី 100ភាគរយទៅទៀត។ កីឡាករជប៉ុនកម្ពស់បាន មិនរាថយពេញ 3ទឹកតែម្ដង ទោះ រឿង សោភ័ណ្ឌ វាយចូលគ្រប់មុខអាវុធរបស់គេក៏ដោយ។ ចប់ការប្រកួត រឿង សោភ័ណ្ឌ ឈ្នះកីឡាករជប៉ុនដោយពិន្ទុ។
គូទី 6 ជាការប្រកួតមិត្តភាពអន្តរជាតិ ដែលប្រើច្បាប់វាយត្រឹម 1ទឹក មានរយៈពេល9នាទី។ ក្របីព្រៃ ពេជ្រ សម្បត្តិ និងកីឡាករប្រេស៊ីលហាត់នៅកម្ពុជា Alexsandro បានធ្វើឱ្យទស្សនិកជនអង្គុយមិនជាប់នឹងកៅអី។ តស៊ូគ្នាពេញ 9នាទី មិនមានកីឡាកររូបណាផ្ដួលគ្នាឱ្យសន្លប់បាន ដែលជំរុញឱ្យគណៈកម្មការបន្ថែម 1ទឹកទៀត។ ប្រើពេលអស់ 5នាទី 15វិនាទី ទីបំផុត ពេជ្រ សម្បត្តិ យកឈ្នះ Alexsandro ដោយអាជ្ញាកណ្ដាលបញ្ឈប់។
គូទី 7 កីឡាករ ធឿន ធារ៉ា ត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ IPCC INTERCONTINENTAL ក្នុងប្រភេទទម្ងន់ 72គីឡូក្រាម ជាមួយកីឡាករមកពីទុយនីស៊ី Sabri Benhyena ។ គូនេះមិនមានអ្នកសន្លប់ទេ ប៉ុន្តែ ធឿន ធារ៉ា បានគ្រប់គ្រងការប្រកួតស្ទើរទាំងស្រុង តាមរយៈការដេញវាយសន្ធាប់លើ Sabri ទាំងកែង ជង្គង់ ទាត់ ពិសេសយុទ្ធសាស្ត្រប្រើកណ្ដាប់ដៃធ្ងន់របស់គេ។ ចៅក្រមទាំង 5 បានសម្រេចឱ្យ ធារ៉ា ឈ្នះកីឡាករទុយនីស៊ីដោយពិន្ទុ។
គូទី 8 ជាគូឯកប្រចាំព្រឹត្តិការណ៍ កីឡាករ ព្រំ សំណាង ត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ IPCC INTERCONTINENTAL ក្នុងប្រភេទទម្ងន់ 80គីឡូក្រាម ជាមួយកីឡាករមកពីសហរដ្ឋអាមេរិក Banasak Pawell ។ សំណាង ធ្វើមិនបានល្អទេ ហើយត្រូវ Pawell វាយចូលធ្ងន់ៗទៀតផង តែមិនដល់ថ្នាក់អាជ្ញាកណ្ដាលរាប់នោះទេ។ ចុងក្រោយ Pawell យកឈ្នះ សំណាង ដោយពិន្ទុ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.