for your free time

- Advertisement -

ACL៖ BG ចាញ់ JDT ខណៈ Kawasaki ឈ្នះ Ulsan ឡើងឈរលើគេក្នុងពូល I

6

ក្លិបបាល់ទាត់យក្សរបស់ម៉ាឡេស៊ី Johor Darul Ta’Zim ទីបំផុតរកបានជ័យជំនះដំបូងរបស់ខ្លួនរដូវកាលនេះនៅក្របខណ្ឌ AFC Champions League ក្រោយយកឈ្នះនៅទឹកដីថៃ BG Pathum United 4-2 ក្នុងពូល I។ ជាការប្រកួតដែលមានការវាយសម្រុកគ្នាច្រើន ខណៈក្រុមម្ចាស់ផ្ទះថៃរកបានគ្រាប់នាំមុខមុនដោយបាល់

11 ម៉ែត្ររបស់ Victor Cardozo តាំងពីនាទីទី 5 តែ JDT ក៏វាយបកពីក្រោយដោយរកបាន 2 គ្រាប់ផ្ទួនៗ ដោយ Arif Aiman នៅនាទីទី 6 និងមួយគ្រាប់ទៀតដោយ Bergson នាទីទី 14។

- Advertisement -

ឈានចូលវគ្គទី 2 ក្លិបបាល់ទាត់របស់ខ្សែរាជវង្សម៉ាឡេស៊ីមួយនេះក៏រកបានគ្រាប់នាំមុខបន្ថែម 3-1 នៅនាទីទី 53 ដោយ Juan Muniz តែ Victor Cardozo ដដែលក៏រកបានគ្រាប់ទីពីររបស់ខ្លួនតាមពីក្រោយឱ្យ BG Pathum។ យ៉ាងណាក្តីកីឡាករម៉ាឡេស៊ី Arif Hanapi ជាអ្នកធានាជ័យជំនះឱ្យ JDT នៅនាទីទី 78 យកឈ្នះនៅទឹកដី BG Pathum United 4-2 ឡើងឈរលេខ 2 ក្នុងពូល I មាន ៣ ពិន្ទុខណៈ BG Pathum មិនមានពិន្ទុនៅឡើយ។

នៅក្នុងពូល I នេះដែរ Kawasaki Frontale រកបានជ័យជំនះទីពីររបស់ខ្លួនក្រោយយកឈ្នះក្រុមភ្ញៀវកូរ៉េ Ulsan Hyundai 1-0 ដោយគ្រាប់បាល់របស់ Kento Tachibanada នៅនាទីទី 89 ដែលជាបីពិន្ទុទីពីរឈរលើគេក្នុងពូលមាន ៦ ពិន្ទុពេញ។

ងាកមកពូល G ក្រុមកូរ៉េ Incheon United យកឈ្នះក្រុមភ្ញៀវហ្វីលីពីន Kaya FC 4-0 ដើម្បីឡើងឈរលើគេក្នុងពូលមាន 6 ពិន្ទុពេញខណៈ Kaya បន្តគ្មានពិន្ទុរាប់។ Yokohama F. Marinos រកបានជ័យជំនះដំបូងរបស់ខ្លួនផងដែរនៅក្នុងពូលក្រោយឈ្នះនៅទឹកដីចិន Shandong Taishan 1-0។ ក្រុមទាំងពីរមាន 3 ពិន្ទុដូចគ្នាឆ្លងកាត់ពីរប្រកួតឈ្នះមួយចាញ់មួយ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.