for your free time

- Advertisement -

គ្រូជម្រើសជាតិកម្ពុជា Felix Dalmas ចេញមកពន្យល់ពីការរើសកីឡាករ

4

លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានគូសបញ្ជាក់ថា ការជ្រើសរើសកីឡាករជម្រើសជាតិ ផ្អែកលើសេនារីយ៉ូ ដែលត្រូវប្រើក្នុងការប្រកួតនីមួយៗ។ ការណ៍នេះ ទើបកីឡាករល្អៗមួយចំនួន មិនត្រូវបានកោះហៅ ដ្បិតពួកគេ នៅតែមានឱកាសជាប់ជម្រើសជាតិនាថ្ងៃអនាគត ប្រសិនបើពួកគេបន្ដធ្វើបានល្អ។ ការលើកឡើង

នេះ ស្របពេលការកោះហៅកីឡាករ 27នាក់ ចូលរួមប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 វគ្គជម្រុះជុំទី1 ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន នាសប្ដាហ៍ក្រោយ មានប្រតិកម្មមួយចំនួន ពីសំណាក់អ្នកគាំទ្រ ក៏ដូចជាអ្នកតាមដានវិស័យកីឡាបាល់ទាត់ជាតិ ។ 

ផ្អែកលើការប្រមូលផ្ដុំហ្វឹកហាត់ 3លើកកន្លងមក លោកបានរកឃើញកីឡាករមួយចំនួន ដែលមានគុណភាពផ្សេងគ្នា បន្ថែមលើធនធានកីឡាករមានស្រាប់ ដែលធ្វើឲ្យមានភាពងាយស្រួលបន្ថែមទៀត ដើម្បីដឹងពីគុណភាពកីឡាករ ដែលត្រូវប្រើក្នុងការប្រកួតទាំងមូលទៅថ្ងៃអនាគត ។ អ្វីដែលពិសេស ពាក់ព័ន្ធនឹងកីឡាករទាំងអស់ បន្ទាប់ពីពាក់អាវជម្រើសជាតិ អ្វីដែលពួកគេចង់បង្ហាញ គឺសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ។ 

- Advertisement -

ចំពោះការកោះហៅកីឡាករលើកនេះវិញ លោក Felix បន្ថែមថា ពិតណាស់ គឺត្រៀមការប្រកួតជាមួយប៉ាគីស្ថាន។ ក្នុងនោះលោកមានកីឡាករផ្សេងគ្នា ដើម្បីត្រៀមប្រើលើជម្រើសផ្សេងគ្នា ឬក៏សេនារីយ៉ូ ដែលអាចកើតឡើងក្នុងការប្រកួត ដើម្បីអាចប្រើប្រាស់ក្នុងសេនារីយ៉ូមួយៗ ទៅតាមលក្ខណៈការប្រកួត ។ ដូច្នេះអ្វីដែលលោកសង្ឃឹម គឺការរៀបចំបានល្អ ដើម្បីត្រៀមខ្លួនក្នុងស្ថានភាពនីមួយៗ នៃការប្រកួត ។ 

ទាក់ទិននឹងការអវត្តមានកីឡាករល្អៗមួយចំនួន ដែលធ្លាប់ជាប់ជម្រើសជាតិ និងកំពុងបង្ហាញភាពលេចធ្លោក្នុងលីគវិញ លោកថា ពួកគេនៅតែមានឱកាសត្រូវបានកោះហៅពេលក្រោយ បើសិនពួកគេបន្ដធ្វើបានល្អ ដូចជា សឿត បារាំងផាច សុជាវីឡាឆេង ម៉េងស៊ិន កក្កដាប្រាក់ មុន្នីឧត្តមសារ៉េត គ្រីយ៉ា និង គឹម សុខយុទ្ធ ជាដើម ដែលស្ថិតក្នុងការតាមដានជាប្រចាំពីសំណាក់ក្រុមការងារគ្រូបង្វឹក ។ រីឯអ្នកចាំទី អ៊ុ វិចិត្រ ក៏មានការកោះហៅលើកមុនដែរ តែដោយសារគេបង្ហាញពីបញ្ហារបួស ទើបមានការសម្រេចចិត្ដអ្នកចាំទី3 នាក់ផ្សេង ។ 

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដដែល បានសង្កត់ធ្ងន់ លើការកោះហៅកីឡាករ គឺផ្ដោតលើស្ថានភាពជាក់ស្ដែងនៃគូប្រកួត ដោយលោកបានលើកឧទាហរណ៍ ពាក់ព័ន្ធនឹងការប្រកួតស្មើក្រុមហុងកុង ក្នុងជំនួបមិត្តភាព កាលពីថ្មីៗ ។ លោកថា ហុងកុងមានកម្រិតលើកម្ពុជា ៣៤ដង តែការប្រមូលផ្ដុំលើកមុន កីឡាករកម្ពុជាធ្វើបានល្អ ។ ចំណែកប៉ាគីស្ថាន ក៏ដូចគ្នា ដ្បិតចំណាត់ថ្នាក់ពិភពលោកពួកគេទាបជាងកម្ពុជា តែពួកគេ គឺជាក្រុមខ្លាំង និងសម្បូរដោយកីឡាករល្អៗ ពិសេសនៅពេលប្រកួតក្រៅដី ដែលអាចនឹងមានសម្ពាធខ្លាំងពីអ្នកគាំទ្រ បន្ទាប់ពីពួកគេខកខានរៀបចំការប្រកួតក្នុងដីអស់ពេលជាយូរ ។ 

នេះគឺជាចំណុចសំខាន់មួយ ដែលលោកត្រូវការកីឡាករមានគុណភាពផ្សេងគ្នា ពោលអ្វីដែលក្រុមការងារគ្រូជម្រើសជាតិអាចធ្វើបាន គឺជាក្រុមមួយ ដែលចំណាយពេលជាមួយការវិភាគគូប្រកួត និងការបង្ហាញរបស់គូប្រកួតជាដើម សម្រាប់ជាមូលដ្ឋានដ៏សំខាន់ ក្នុងការជ្រើសរើសកីឡាករ ហើយរៀបចំក្រុមសម្រាប់ត្រៀមការប្រកួតនោះ ។ លោក Felix Dalmas បន្ថែម ។ 

សូមបញ្ជាក់ថា បន្ទាប់ពីបង្ហាញបញ្ជីឈ្មោះបឋមកីឡាករ 27នាក់ ក្រុមជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍ ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2026 ជុំទី1 ដែលកម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវប៉ាគីស្ថាន ក្នុងជើងទី1 នាថ្ងៃទី12 ខែតុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិក មុនធ្វើដំណើរទៅប្រកួតជើងទី2 នៅទឹកដីប៉ាគីស្ថានវិញ នាថ្ងៃទី17 ខែតុលា ឆ្នាំ2023 ខាងមុខ ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.