for your free time

- Advertisement -

មិនធម្មតា! West Ham ក្លាយជាក្លិបអង់គ្លេសទី1 ឈ្នះ 17ប្រកួតជាប់គ្នា

4

ក្លិបបាល់ទាត់ញញួរធំ West Ham បានបន្តស្ថិតិអស្ចារ្យរបស់ខ្លួននៅក្របខណ្ឌ UEFA Europa League ក្រោយ យកឈ្នះនៅទឹកដី Freiburg ក្លាយជាក្លិបអង់គ្លេសដំបូងដែលលេងមិនចាញ់ 17 ប្រកួតជាប់គ្នានៅក្របខណ្ឌអឺរ៉ុប។ ក្នុងជំនួបទល់នឹងម្ចាស់ផ្ទះ Freiburg កីឡាករប្រេស៊ីល Lucas Paqueta បើកការនាំមុខឱ្យ West Ham នៅ

នាទីទី 8 មុនពេលម្ចាស់ផ្ទះតាមស្មើវិញនៅដើមវគ្គទី 2 នាទីទី 49 ដោយ Roland Sallai។ យ៉ាងណាក្តី Nayef Aguerd គឺជាអ្នកសំរេចគ្រាប់បាល់ជ័យជំនះរបស់ West Ham នៅនាទីទី 66។

- Advertisement -

គួររំឭកដែរថា កន្លងមកមានក្លិបអង់គ្លេសបីប៉ុណ្ណោះដែលលេងមិនចាញ់ 16 ប្រកួតជាប់គ្នារួមមាន Manchester City, Leeds United ធ្វើបានអំឡុងទសវត្សរ៍ឆ្នាំ 1960 និង Tottenham Hotspur អំឡុងទសវត្សរ៍ឆ្នាំ 1970។

West Ham ដែលឈ្នះ Backa Topola ប្រកួតដំបូងក្នុងពូល Europa League នោះ កំពុងឈរលេខ 1 ក្នុងពូល A មាន 6 ពិន្ទុពេញខណៈ Freiburg ឈ្នះលេខ 2 មាន 3 ពិន្ទុ តាមពីក្រោយដោយ Olympiakos និង Backa Topola មាន 1 ពិន្ទុដូចគ្នា។

ងាកមកក្រុមអង់គ្លេសមួយទៀត ហង្សក្រហម Liverpool ក៏រកបានជ័យជំនះពីរប្រកួតផ្ទួនៗផងដែរក្រោយយកឈ្នះ Union Saint-Gilloise 2-0 ដោយពីរគ្រាប់របស់ Ryan Gravenbach និង Diogo Jota។ ជ័យជំនះនេះធ្វើឱ្យក្រុមរបស់លោក Jurgen Klopp ឈរលើគេក្នុងពូល E មាន 6 ពិន្ទុពេញតាមពីក្រោយដោយ ក្រុមបារាំង Toulouse មាន 4 ពិន្ទុ ខណៈ Union Saint-Gilloise និង LASK មាន 1 ពិន្ទុដូចគ្នា៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.