for your free time

- Advertisement -

បិទបញ្ចប់ Asian Games៖ ថៃឈរកំពូលតារាងនៅអាស៊ាន ខណៈកម្ពុជាជាប់លេខ 10

3

ក្រោយប្រកួតប្រជែងយ៉ាងស្វិតស្វាញអស់ពេល 2សប្ដាហ៍ ព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីលើកទី 19 នៅទីក្រុង Hangzhou ប្រទេសចិន បានបិទបញ្ចប់ដោយជោគជ័យ ដោយម្ចាស់ផ្ទះចិនដណ្ដើមបានមេដាយលើសលប់ដល់ទៅ 383គ្រឿង មាស 201 ប្រាក់ 111 និងសំរឹទ្ធ 71គ្រឿង។ ចំណែកនៅតំបន់អាស៊ីអាគ្នេយ៍វិញ ថៃឈរកំពូលតារាង

- Advertisement -

និងឈរលេខ 8 ក្នុងតារាងរួម ខណៈកម្ពុជាជាប់លេខ 38 នៅអាស៊ី និងលេខ 10​ នៅអាស៊ាន ដោយដណ្ដើមបានមេដាយសំរឹទ្ធ 1 គ្រឿងគត់ពីប្រភេទកីឡាការ៉ាតេ។

ក្នុងបណ្ដាប្រទេស ASEAN មានតែទីម័រខាងកើតប៉ុណ្ណោះ ដែលរកពុំបានមេដាយ និងជាប្រទេសតែមួយគត់ មានចំណាត់ថ្នាក់ក្រោមកម្ពុជា ស្របពេលឡាវឈរលេខ 9 ឈ្នះមេដាយសំរឹទ្ធ 3 ព្រុយណេឈរលេខ 8 ឈ្នះមេដាយប្រាក់ 1 សំរឹទ្ធ 1។ មីយ៉ាន់ម៉ាជាប់លេខ 7 ឈ្នះមេដាយមាស 1 និងសំរឹទ្ធ 2 វៀតណាមឈរលេខ 6 ឈ្នះមេដាយមាស 3 ប្រាក់ 5 សំរឹទ្ធ 19 ខណៈសិង្ហបុរីមានមេដាយមាស 3 ដូចវៀតណាមដែរ តែបានឈរលេខ 5 ដោយដណ្ដើមបានមេដាយប្រាក់ 6 គ្រឿង ច្រើនជាង 1 គ្រឿង ហើយមេដាយសំរឹទ្ធបានត្រឹម 7គ្រឿងប៉ុណ្ណោះ។

ងាកទៅតំបន់ Top 4 វិញ ថៃឈរកំពូលតារាង ឈ្នះមេដាយមាស 12 ប្រាក់ 14 សំរឹទ្ធ 32គ្រឿង តាមពីក្រោយដោយឥណ្ឌូនេស៊ី មានមេដាយមាស 7 ប្រាក់ 11 សំរឹទ្ធ 18គ្រឿង។ លេខ 3 បានទៅម៉ាឡេស៊ី រកបានមេដាយមាស 6 ប្រាក់ 8 សំរឹទ្ធ 18 ហើយចំណាត់ថ្នាក់លេខ 4 ជារបស់ហ្វីលីពីន​ បានពីការឈ្នះមេដាយមាស 4 ប្រាក់ 2 និងសំរឹទ្ធ 12 គ្រឿង៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.