លទ្ធផលលិចអណ្ដែតមែន តែចំណូល Man Utd អាចឡើងកប់ក្ដោងរដូវកាលនេះ
Manchester United MANU.N បានព្យាករណ៍ថា ប្រាក់ចំណូលសារពើពន្ធ 2024 កាន់តែខ្ពស់បន្ទាប់ពីបានរាយការណ៍ពីការខាតបង់សុទ្ធក្នុងត្រីមាសទី 4 តិចតួច ស្របពេលដែលក្លឹបនៅ Premier League មួយនេះទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃការលក់សំបុត្រ និងប្រាក់ចំណូលឧបត្ថម្ភ។ Manchester United ដែល
ស្ថិតក្រោមការវិនិយោគរបស់គ្រួសាអាមេរិកត្រកូល Glazers ធ្លាប់បាននិយាយកាលពីខែវិច្ឆិកាឆ្នាំមុន ពីការស្វែងរកអ្នកវិនិយោគថ្មី តែការចរចាពីភាគីធំពីរ គឺមហាសេដ្ឋីអង់គ្លេស Sir Jim Ratcliffe និង មកហាសេដ្ឋីកាតា Sheikh Jassim bin Hamad al Thani សុទ្ធតែបរាជ័យ។
ម្ចាស់ជើងឯកអង់គ្លេស 20 សម័យកាល Manchester United រំពឹងថានឹងមានប្រាក់ចំណូលចន្លោះពី 650 លានផោន និង 680 លានផោនសម្រាប់សារពើពន្ធ 2024 ធៀបនឹង 648.4 លានផោននៅក្នុងសារពើពន្ធឆ្នាំ 2023 ។
Manchester United បានព្យាករណ៍ថា ក្លិបនឹងអាចមានប្រាក់ចំណេញស្នូលរវាង 140 លានផោន និង 165 លានផោននៅក្នុងសារពើពន្ធ 2024 ធៀបនឹង 155 លានផោននៅក្នុងសារពើពន្ធ 2023 ។
ក្លិបនៅទីក្រុង Manchester មួយនេះបានរាយការណ៍ ពីការខាតបង់សុទ្ធចំនួន 2.9 លានផោន (3.5 លានដុល្លារ) សម្រាប់ត្រីមាសដែលបានបញ្ចប់នៅថ្ងៃទី 30 ខែមិថុនា ធៀបនឹងការខាតបង់ចំនួន 71 លានផោនកាលពីឆ្នាំមុន៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.