for your free time

- Advertisement -

កម្ពុជាទទួលការអញ្ជើញប្រកួតមិត្តភាពពី World Cup កាតា នៅខែធ្នូ

1

តបតាមការអញ្ជើញរបស់សហព័ន្ធកីឡាបាល់ទាត់កាតា ក្រុមបាលទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិកាតា នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2023 ខាងមុខ នៅទីក្រុងដូហា។ យោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា ដោយមានការទំនាក់ទំនងល្អ រវាងសហព័ន្ធកីឡាបាល់ទាត់កាតា និងសហព័ន្ធ

- Advertisement -

បាល់ទាត់កម្ពុជា ហើយដើម្បីពង្រឹងកិច្ចសហការល្អនេះ សហព័ន្ធកីឡាបាល់ទាត់កាតា បានអញ្ជើញក្រុមជម្រើសជាតិកម្ពុជា ដើម្បីធ្វើការប្រកួតមិត្តភាពផ្លាស់ប្តូរបច្ចេកទេសជាមួយក្រុមជម្រើសជាតិកាតា នាចុងឆ្នាំនេះ ។

ជាមួយការណាត់ជួបក្រុមខ្លាំង ដែលទើបទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup 2022 នេះ បានទទួលការសាទរជាច្រើនពីសំណាក់អ្នកគាំទ្រក្រុមគោព្រៃ ដ្បិតនេះគឺជាបទពិសោធន៍ថ្មីមួយទៀត សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ប្រកួតដកស្រង់បច្ចេកទេសជាមួយក្រុមខ្លាំងកម្រិតពិភពលោក ដើម្បីជំរុញ និងដុសខាតសមត្ថភាពកីឡាករកម្ពុជាផងដែរ ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.