for your free time

- Advertisement -

អាជ្ញាធរកូឡុំប៊ីជួយម្ដាយ Luis Diaz បានហើយ តែនៅបន្តរកឪពុកគេ ពីការចាប់ជំរិត

2

ប៉ូលីស និងយោធាកូឡុំប៊ី បានបន្តសហការគ្នាក្នុងការស្វែងរកឪពុករបស់ខ្សែបម្រើ Liverpool, Luis Diaz ដែលត្រូវបានចាប់ជំរិត បន្ទាប់ពីជួយសង្គ្រោះម្តាយបានជោគជ័យ។ មន្ត្រីយោធាប្រមាណ 120 នាក់ រួមជាមួយនឹងកំលាំងនគរបាល បានបន្តសហការគ្នារុករកលោក Luis Manuel Diaz នៅភាគខាងជើងប្រទេសកូឡុំប៊ី។

- Advertisement -

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពបានឱ្យដឹងថា ខ្លួនបានបង្កើតការបិទផ្លូវ និងដាក់ពង្រាយកងកំលាំង យន្តហោះគ្មានមនុស្សបើក ឧទ្ធម្ភាគចក្រ និងយន្តហោះដែលមានរ៉ាដា ក្នុងការស្វែងរកឪពុករបស់ Diaz។

អាជ្ញាធរកូឡុំប៊ីមិនបានផ្តល់ព័ត៌មានលម្អិតអំពីការចាប់ពង្រត់ដែលត្រូវបានរាយការណ៍នោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ម្តាយ និងឪពុករបស់ Diaz ត្រូវបានក្រុមប្រដាប់អាវុធចាប់ឡើងលើម៉ូតូនៅស្ថានីយ៍ប្រេងឥន្ធនៈមួយក្នុងទីក្រុង Barrancas ដែលជាស្រុករបស់ពួកគេ ដែលស្ថិតនៅក្នុងទីក្រុង La Guajira តំបន់ភាគខាងជើងប្រទេសកូឡុំប៊ី។

ការប្រកួរបស់ Liverpool ថ្ងៃអាទិត្យម្សិលមិញដែលយកឈ្នះ Nottingham Forest 3-0 នោះ មិនមានវត្តមាន Luis Diaz ឡើយ ខណៈខ្សែប្រយុទ្ធព័រទុយហ្កាល់ Diogo Jota ដែលស៊ុតបញ្ចូលទីមួយគ្រាប់នោះ ក៏បានអបអរគ្រាប់បាល់របស់ខ្លួនដោយលើកអាវរបស់ Luis Diaz សំដៅលើការនៅពីក្រោយ លើកទឹកចិត្តមិត្តរួមក្រុមរបស់ពួកគេក្នុងគ្រាលំបាកនេះ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.