for your free time

- Advertisement -

មិនគួរឱ្យជឿ! ក្រុមជើងឯក 36សម័យ Ajax ធ្លាក់ដល់បាតតារាងលីគហូឡង់

3

ជារដូវកាលដ៏អាក្រក់មិនដែលជួប សម្រាប់ក្រុមជើងឯកលីគកំពូលហូឡង់ 36 សម័យ Ajax Amsterdam បន្ទាប់ពីបរាជ័យ 5 ប្រកួតជាប់គ្នា ធ្លាក់ខ្លួនដល់បាតតារាងក្របខណ្ឌកំពូល។ កាលពីថ្ងៃចន្ទសប្តាហ៍មុន Ajax ទើបតែបញ្ចប់តំណែងលោក Maurice Steijn មុនពេលចាញ់ Brighton 2-0 នៅ Europa League កាលពីថ្ងៃ

- Advertisement -

ព្រហស្បតិ៍។ ឈានមកដល់ថ្ងៃអាទិត្យម្សិលមិញ Ajax ត្រូវទៅផ្ទះក្រុមកំពូលតារាង PSV Eindhoven និងបានក្លាយជាកន្លែងជីករណ្តៅរបស់ខ្លួនតែម្តង បន្ទាប់ពី PSV យកឈ្នះ 5-2។ ខ្សែប្រយុទ្ធ PSV, Hirving Lozano ស៊ុតបញ្ចូលទី 3 គ្រាប់ម្នាក់ឯង ខណៈពីរគ្រាប់របស់ PSV រកបានដោយ Luuk de jong និង Ismael Saibari។

ចំណែក Ajax មានឱកាសនាំមុខដល់ទៅពីរលើកតាមរយៈគ្រាប់បាល់របស់ Branco van den Boomen និង Brian Brobbey។ លេងបាន 8 ប្រកួតរដូវកាលនេះ Ajax Amsterdam ធ្លាក់ដល់បាតតារាងមានត្រឹម 5 ពិន្ទុតាមពីក្រោយក្រុមលេខ 17 FC Utrecht ដែលមាន 7 ពិន្ទុតែប្រកួតសរុប 10 លើក៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.