for your free time

- Advertisement -

Haaland មិនទាន់ប្រាកដថាលេងបានឬអត់ ក្នុងជំនួប UCL ទល់នឹង Young Boys

2

ខ្សែប្រយុទ្ធកំពូលន័រវេស Erling Haaland ហាក់នៅស្រពិចស្រពិលនៅឡើយចំពោះស្ថានភាពកាយសម្បទារបស់ខ្លួន មុនការប្រកួតរបស់ Manchester City ទទួលស្វាគមន៍ក្រុមភ្ញៀវស្វ៊ីស Young Boys យប់នេះក្របខណ្ឌ UEFA Champions League។ កីឡាករវ័យ 23 ឆ្នាំរូបនេះ ត្រូវបានផ្លាស់ប្តូរចេញក្រោយចប់វគ្គទី 1 ពេល

- Advertisement -

Manchester City ឈ្នះ Bournemouth 6-1 កាលពីថ្ងៃសៅរ៍នៅ Premier League ក្រោយមានបញ្ហាកជើង។
ក្រុមការពារតំណែងជើងឯកមួយនេះ នឹងកក់កៅអីនៅវគ្គ 16 ក្រុមចុងក្រោយប្រសិនឈ្នះការប្រកួតរាត្រីនេះ។

អតីតខ្សែប្រយុទ្ធ Dortmund រូបនេះបានស៊ុតបញ្ចូលទី 13 គ្រាប់រហើយគ្រប់ក្របខណ្ឌរដូវកាលនេះ ខណៈថ្ងៃចន្ទម្សិលមិញក៏បានចូលរួមហ្វឹកហាត់ជាមួយក្រុមផងដែរ។

Manchester City រកបានជ័យជំនះ 3 ប្រកួតជាប់គ្នាមកហើយនៅក្នុងពូល ខណៈប្រកួតចុងក្រោយយកឈ្នះ Young Boys នៅទឹកដីស្វ៊ីសកាលពី ២ សប្តាហ៍មុន 3-1។
ចំណែកឯ Young Boys បច្ចុប្បន្នជាក្រុមលេខ 1 នៅក្របខណ្ឌកំពូលស្វ៊ីស តែនៅ UCL នេះវិញទើបមាន 1 ពិន្ទុប៉ុណ្ណោះពីការប្រកួត 3 លើក ហើយពួកគេនឹងបាត់បង់ឱកាសដ៏ស្តួចស្តើងរបស់ខ្លួនក្នុងការឈានឡើងវគ្គបន្តប្រសិនរងបរាជ័យនៅទឹកដីអង់គ្លេសរាត្រីនេះ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.