for your free time

- Advertisement -

ស្វាយរៀង បន្ដឈរកំពូលតារាង CPL ដោយសារមួយគ្រាប់ចុងម៉ោងរបស់ មិន រតនៈ

4

កីឡាករវ័យក្មេង មិន រតនៈ បានជួយឲ្យព្រះខ័នរាជស្វាយរៀង បន្ដកំណត់ត្រាឈ្នះទី10 នៅនាទីចុងក្រោយ ក្នុងការប្រកួតជម្រើសជើងឯកលីគកំពូលកម្ពុជា ឆ្នាំ2023/2024 សប្ដាហ៍ទី10 ដោយបានយកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ 1-0 នៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីរាត្រីថ្ងៃទី05 ខែវិច្ឆិកាកន្លងទៅ ។

ជំនួបជើងទី2 រវាងក្រុមទាំងពីរ ក៏មិនខុសពីជើងទី1 ប៉ុន្មានដែរ ដោយការប្រកួតនេះ បានបញ្ចប់ជាមួយលទ្ធផលដ៏តានតឹង បន្ទាប់ពីចំណាយពេលស្ទើរពេញម៉ោង ទើបមានគ្រាប់បាល់កើតឡើង ពីសំណាក់ខ្សែបម្រើ-ប្រយុទ្ធវ័យ 21ឆ្នាំ មិន រតនៈ នៅនាទី90+6 ដែលជួយឲ្យព្រះខ័នរាជស្វាយរៀង រក្សាជ័យជម្នះលើក្រុមកងយោធពលខេមរភូមិន្ទ បន្ទាប់ពីជើងទី1 ពួកគេក៏បានយកឈ្នះក្រៅដី 2-0 ផងដែរ ។

- Advertisement -

ជាមួយជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ បន្ដកំណត់ត្រាឈ្នះ 10ប្រកួតជាប់ៗគ្នា ដើម្បីបន្ដគ្រងតំណែងកំពូលតារាង ដោយរកបាន 30ពិន្ទុពេញ ហើយក៏បន្ថែមគម្លាតពិន្ទុពីគូប្រជែងកាន់តែឆ្ងាយផងដែរ ពោលគឺបាននាំមុខក្រុមភ្នំពេញក្រោន ដែលឈរលេខរៀងទី2 រហូតដល់ 8ពិន្ទុ បន្ទាប់ពីក្រុមការពារតំណែងជើងឯកនេះ បានប្រកាសស្មើក្រុមបឹងកេត 5-5 នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

ដោយឡែកលទ្ធផល 3គូផ្សេងទៀត ក្រុមព្រៃវែង បានយកឈ្នះក្រុមណាហ្គាវើលដ៏វិញ ក្នុងជំនួបជើងទី2 ដោយលទ្ធផល 4-0 នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ បន្ទាប់ពីរងបរាជ័យ 4-5 ក្នុងដី កាលពីជើងទី1 ស្របពេលក្រុមអង្គរថាយហ្គឺរ បានវាយបកឈ្នះក្រុមភ្ញៀវ ISI ដង្កោសែនជ័យ 2-1 លើកទឹកដីសៀមរាប ក្រោយរងបរាជ័យ 1-0 កាលពីជើងទី1 ដូចគ្នា ។ រីឯ 1គូទៀត គឺក្រុមវិសាខា បានយនបន្ដយកឈ្នះក្រុមគិរីវង់សុខសែនជ័យ 2-0 ដូចកាលពីជើងទី1 ដែរ ។

ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី10 ក្រៅពីក្រុមព្រះខ័នរាជស្វាយរៀង ដែលឈរកំពូលតារាង និងរកបាន 30ពិន្ទុពេញ ក្រុមភ្នំពេញក្រោន បន្ដឈរលេខ2 រកបាន 22ពិន្ទុ តាមពីក្រោយដោយវិសាខា ដែលមាន 21ពិន្ទុ និងក្រុមបឹងកេត ទើបរកបាន 14ពិន្ទុ ឈរលេខ4 គ្រាដែលក្រុមចំណូលថ្មីព្រៃវែងអេហ្វស៊ី និង ISI ដង្កោសែនជ័យ រកបាន 13ពិន្ទុស្មើគ្នា ។ រីឯក្រុមកងយោធពលខេមរភូមិន្ទ មាន 10ពិន្ទុ ឈរលើក្រុមអង្គរថាយហ្គឺរ ដែលមាន 9ពិន្ទុ ស្របពេលអង្គរថាយហ្គឺរ បានរំកិលមកឈរលេខ9 និងមាន 7ពិន្ទុ ទម្លាក់ក្រុមគិរីវង់ ទៅឈរបាតតារាងវិញ ដែលទើបរកបាន 5ពិន្ទុ ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.