for your free time

- Advertisement -

Sydney FC ចែកផ្លូវជាមួយគ្រូបង្វឹកបម្រើការយូរអង្វែង Steve Corica

1

ក្លិបបាល់ទាត់អូស្រ្តាលី Sydney FC បានសំរេចបញ្ចប់តំណែងគ្រូបង្វឹកដ៏យូរអង្វែងរបស់ខ្លួន លោក Steve Corica កាលពីថ្ងៃអង្គារ បន្ទាប់ពីក្រុមជើងឯកលីគកំពូលអូស្រ្តាលី 5 សម័យមួយនេះ ចាញ់ 3 ប្រកួតរដូវកាលថ្មី និងរកមិនបានមួយគ្រាប់ណាសោះ។ គ្រូបង្វឹកសញ្ជាតិអូស្រ្តាលីវ័យ 50 ឆ្នាំរូបនេះ បាននៅជាមួយក្លិប Sydney

- Advertisement -

FC នេះតាំងពីឆ្នាំ 2002 នៅពេលជាកីឡាករ និងបានក្លាយជាគ្រូបង្វឹកក្រុមយុវជន Sydney FC នៅឆ្នាំ 2010 មុនទទួលបានតំណែងដឹកនាំក្រុមធំនៅឆ្នាំ 2018 បន្តតំណែងពីលោក Graham Arnold ។

លោក Steve Corica ដែលធ្លាប់ជាកីឡាករលេងនៅ Wolverhampton ដែរនោះ បានដឹកនាំ Sydney FC ឈ្នះជើងឯក A-League ពីរលើកនៅរដូវកាល 2018-19 និង 2019-20 ពោលគឺ ២រដូវកាលដំបូងក្នុងតំណែង។

លីគកំពូលអូស្រ្តាលី A-League ចាប់ផ្តើមរដូវកាលថ្មី 2023-24 បាន 3 ប្រកួតហើយខណៈ Adelaide United នាំមុខគេមាន 7 ពិន្ទុស្មើគ្នាជាមួយ Melbourne Victory Wellington Phoenix និង Macarthur FC។ 3ប្រកួតដំបូងរបស់ Sydney FC រួមមានចាញ់ Melbourne Victory 2-0 ចាញ់ Brisbane Roar 3-0 និង ចុងក្រោយចាញ់ Melbourne City FC 2-0៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.