for your free time

- Advertisement -

UEFA Champions League៖ Man City និង Leipzig រកបានកៅអីវគ្គ 16ក្រុមមុនគេ

2

ក្រុមការពារតំណែងជើងឯកមកពីអង់គ្លេស Manchester City និងក្លិបអាល្លឺម៉ង់ RB Leipzig កក់កៅអីមុនគេ ទៅវគ្គ 16ក្រុមចុងក្រោយ ការប្រកួតពានរង្វាន់ក្លិបកំពូលអឺរ៉ុប UEFA Champions League ក្រោយឈ្នះគូប្រកួតរៀងៗខ្លួន ក្នុងសប្តាហ៍ទី4 ជើង 2។ Manchester City បានយកឈ្នះក្លិបស្វីស Young Boys រក្សាកំណត់ត្រា

- Advertisement -

មិនចាញ់ 4ប្រកួតជាប់គ្នា ក្នុងពូល G និងគ្រប់ពិន្ទុឡើងទៅវគ្គ 16ក្រុម។ ជំនួបនេះលេងបានតែ 25នាទី Haaland ស៊ុតបាល់ពិន័យ11ម៉ែត្របានសម្រេចឱ្យក្រុមនាំមុខ មុនពេល Phil Foden បន្ថែមគ្រាប់ទី2 មុនចប់តង់ទី1។ ក្នុងតង់ទី2 នាទីទី51 ម្ចាស់ផ្ទះ Man City នៅបន្តធ្វើបានល្អ Erling Haaland រកបានមួយគ្រាប់ទៀតឱ្យក្រុម ចំណែកនាទីនៅសល់ គ្មានគ្រាប់បាល់កើតឡើងនោះទេ។

ក្នុងពូលជាមួយគ្នានេះ ក្លិបបាល់ទាត់អាល្លឺម៉ង់ Leipzig ឈ្នះ Red Star Belgrade របស់ស៊ែប៊ី 2-1 ដោយគ្រាប់បាល់របស់កីឡាករ Simons នាទីទី8 និងកីឡាករ Openda នាទីទី77។ តាមរយៈលទ្ធផលនេះ ទាំង Man City និង Leipzig សុទ្ធតែឡើងទៅវគ្គ16ក្រុមចុងក្រោយ ទោះសល់ពីប្រកួតទៀតក្នុងដៃក៏ដោយ។

ចំនែកលទ្ធផលផ្សេងទៀត ក្នុងពូល E ក្លិបអេស្ប៉ាញ Atletico Madrid ឈ្នះ Celtic 6-0 ខណៈ Lazio ឈ្នះ Feyenoord 1-0។ ពូល F ក្លិប Borussia Dortmund ឈ្នះ Newcastle United 2-0 ខណៈ AC Milan ឈ្នះ Paris Saint Germain 2-1 ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.