for your free time

- Advertisement -

មហាស៊យ! លេងប្រកួតចុងក្រោយមុនចូលនិវត្តន៍ កីឡាការិនី Rapinoe របួសដាច់សរសៃពួរ

1

កីឡាការិនីបាល់ទាត់អាមេរិក Megan Rapinoe បានរងរបួសសរសៃពួរ អំឡុងការប្រកួតចុងក្រោយរបស់ខ្លួនមុនពេលចូលនិវត្តន៍។ លេងបានត្រឹម 3 នាទីប៉ុណ្ណោះ កីឡាការិនីវ័យ 38 ឆ្នាំរូបនេះ ក៏បង្ខំចិត្តដើរចេញពីទីលានទាំងសោកស្តាយ ដោយមិនបានលេងឱ្យពេញលេញ ក្នុងប្រកួតចុងក្រោយមុនលាពីអាជីព។ ម្ចាស់ជ័យលាភី World Cup

ជាមួយក្រុមជម្រើសជាតិអាមេរិក 2 លើករូបនេះ បានបញ្ជាក់ច្បាស់ថាការប្រកួតនៅក្របខណ្ឌលីគកំពូលអាមេរិករវាង OL Reign និង NJ/NY Gotham គឺពិតជាប្រកួតចុងក្រោយរបស់ខ្លួនហើយ។

- Advertisement -

Gotham បានយកឈ្នះការប្រកួតលើ OL Reign 2-1 មានន័យថា Megan Rapinoe ដែលជោគជ័យជាច្រើនជាមួយក្រុមនារីអាមេរិកនោះ មិនអាចឈ្នះពានលីគនារីនៅអាមេរិកឡើយក្នុងរយៈពេល 11 រដូវកាលជាមួយក្លិបបាល់ទាត់នារីដែលមានមូលដ្ឋាននៅទីក្រុង Seattle មួយនេះ។
កាលពីឆ្នាំ 2019 Megan Rapinoe ត្រូវបានបោះឆ្នោតជាកីឡាការិនីឆ្នើមបំផុតប្រចាំឆ្នាំរបស់ FIFA ឈ្នះស្បែកជើងមាស និងបាល់មាស មុនឈានដល់ Ballon d’Or។

គិតមកដល់ពេលនេះ Megan Rapinoe បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអាមេរិកសរុប ២០៣ លើករកបាន 63 គ្រាប់ តាំងពីចូលប្រកួតដំបូងនៅឆ្នាំ ២០០៦ ក្នុងជំនួបមិត្តភាពទល់នឹងអៀកឡង់ និងបានជួយក្រុមអាមេរិកឈ្នះជើងឯកពិភពលោក 2 សម័យនៅឆ្នាំ 2015 និង 2019។ Megan Rapinoe ថែមទាំងឈ្នះមេដាយមាសអូឡាំពិក 2012 នៅទីក្រុងឡុងដ៍ផងដែរ។

ជាមួយក្លិបអាជីព Rapinoe ចាប់ផ្តើមអាជីពនៅឆ្នាំ 2002 ជាមួយក្រុមបាល់ទាត់នារី Elk Grove Pride នៅក្របខណ្ឌ Women’s Premier Soccer League មុនពេលចំណាយពេលនៅទឹកដីអូស្រ្តាលី និង បារាំង ហើយត្រលប់មកអាមេរិកវិញជាមួយក្លិប Seattle Reign រឺឈ្មោះ OL Reign នាពេលបច្ចុប្បន្ន ឈ្នះជើងឯកលីគ 3 លើក និងខាប់មួយលើក៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.