for your free time

- Advertisement -

អតីតខ្សែប្រយុទ្ធអាហ្សង់ទីន Crespo ក្លាយជាអ្នកចាត់ការក្លិប Al Ain

4

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន Hernan Crespo ទទួលបានតំណែងជាអ្នកចាត់ការក្រុមអារ៉ាប់រួម Al Ain ដែលជាក្លិបទី 5 ក្នុងអាជីពអ្នកចាត់ការ។ បុរសវ័យ 48 ឆ្នាំរូបនេះ បានចូលមកជំនួសតំណែងលោកអ្នកចាត់ការសញ្ជាតិហូឡង់ Alfred Schreuder ដែលបានសម្រេចចាកចេញកាលពីសប្តាហ៍មុន ក្រោយដឹកនាំ

- Advertisement -

បានត្រឹម 6 ខែ និងត្រូវបានគេដឹងថាផ្លាស់ទៅកាន់ទឹកដីអារ៉ាប៊ីសាអ៊ូឌីត។

សូមបញ្ជាក់ថាលោក Hernan Crespo ទើបតែចាប់ផ្តើមអាជីពជាអ្នកចាត់ការ រឺគ្រូបង្វឹកត្រឹម 4 ឆ្នាំប៉ុណ្ណោះ តែ Al Ain គឺជាក្លិបទី 5 ហើយ និងធ្លាប់ឈ្នះជើងឯក Copa Sudamericana នៅឆ្នាំ 2020 ជាមួយក្លិប Defensa y Justica របស់អាហ្សង់ទីន ឈ្នះជើងឯក Campeonato Paulista នៅឆ្នាំ 2021 ជាមួយក្លិបប្រេស៊ីល Sao Paulo ឈ្នះជើងឯកលីគកំពូលកាតា កាតាស្តាខាប់ និងកាតាខាប់ជាមួយ Al-Duhail នៅរដូវកាល 2022-23។

រំលឹកថា Hernan Crespo ធ្លាប់ជាកីឡាករដែលប្រកបអាជីពនៅក្លិបជាច្រើននៅអឺរ៉ុបដូចជា Parma Lazio Inter Milan Chelsea AC Milan និង Genoa។ ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន Crespo បង្ហាញខ្លួនបានសរុប 64 លើករកបាន 35 គ្រាប់៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.