for your free time

- Advertisement -

ម្ចាស់មេដាយ Paragames ជនជាតិថៃ បាញ់សម្លាប់កូនក្រមុំ និងមនុស្ស 4នាក់ទៀតក្នុងថ្ងៃការ

2

យោងតាមរបាយការណ៍ប៉ូលីសថៃ កាលពីថ្ងៃច័ន្ទ បានឱ្យដឹងថា អត្តពលិកហែលទឹកជនពិការថៃម្នាក់ បានបាញ់សម្លាប់កូនក្រមុំរបស់គាត់ និងមនុស្សបួននាក់ផ្សេងទៀត នៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍ខ្លួន មុនពេលបាញ់សម្លាប់ខ្លួនឯង។

ខ្មាន់កាំភ្លើងរូបនោះមានឈ្មោះ Chaturong Suksuk អាយុ 29 ឆ្នាំ ជាម្ចាស់មេដាយប្រាក់ ASEAN

- Advertisement -

Para Games នៅកម្ពុជា កាលពីខែមិថុនាកន្លងទៅ បានបាញ់កូនក្រមុំរបស់ខ្លួនឈ្មោះ Kanchana Pachunthuek រួមទាំងម្តាយក្មេក ប្អូនស្រីរបស់នាង និងភ្ញៀវម្នាក់ទៀត នៅក្នុងពិធីមង្គលការ នៅខេត្តភាគឦសានប្រទេសថៃ កាលពីថ្ងៃសៅរ៍។

លោក Matichon Wongbaokul មន្ត្រីប៉ូលីសមកពីខេត្តនគររាជសីមាបាននិយាយថា៖ «ពួកគេបានឈ្លោះប្រកែកគ្នាលើបញ្ហាផ្ទាល់ខ្លួនមួយចំនួន ហើយបន្ទាប់មក Chaturong បានដើរទៅឡានរបស់គាត់ យកកាំភ្លើងមកបាញ់មនុស្សក្នុងរោងការតែម្ដង»។

គួរដឹងថា Chaturong ជាអតីតទាហានល្បាតព្រំដែនកម្ពុជា-ថៃ ហើយបានបាត់បង់ជើងស្ដាំរបស់ខ្លួន ដោយសារជាន់មីនពេលបំពេញការងារ។ សម្រាប់ការប្រកបអាជីពកីឡាវិញ គេជាអត្តពលិក​ហែល​ទឹកជនពិការ​ម្នាក់ ដែលធ្លាប់​ឈ្នះ​មេដាយ​ប្រាក់​ពីរ ​ក្នុង​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម​នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​កម្ពុជា៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.