for your free time

- Advertisement -

Joao ទាំងពីរ រកគ្រាប់បាល់វាយបក Porto ជួយ Barcelona ទៅវគ្គ 16ក្រុមចុងក្រោយ

3

ក្រុមបាល់ទាត់អេស្ប៉ាញ FC Barcelona បានកក់កៅអីវគ្គ 16 ក្រុមចុងក្រោយហើយនៃក្របខណ្ឌ UEFA Champions League ក្រោយវាយបកយកឈ្នះក្រុមភ្ញៀវព័រទុយហ្កាល់ FC Porto 2-1។

​ខ្សែប្រយុទ្ធប្រេស៊ីល Pepe បើកការនាំមុខឱ្យ Porto នៅនាទីទី 30 តែ Porto សប្បាយចិត្តបានត្រឹម 2 នាទី ប៉ុណ្ណោះនៅពេល Joao

- Advertisement -

Cancelo តាមស្មើវិញនៅនាទីទី 32។

​ឱកាសសម្រុកជាច្រើនរបស់ Barcelona តែមិនបានសំរេច បន្ទាប់ពីអ្នកចាំទី Inaki Pena ជួយសង្គ្រោះបាល់បានជាច្រើនមុនពេលដែល Joao Felix ជាអ្នកសំរេចគ្រាប់បាល់ជ័យជំនះឱ្យ Barcelona នៅនាទីទី 86។ ​ជ័យជំនះនេះបានធ្វើឱ្យ Barcelona មាន 12 ពិន្ទុពីការប្រកួត 5 លើកធានាកៅអីជុំបន្ត។

​Porto ឈរលេខ ២ ក្នុងពូលនេះមាន 9 ពិន្ទុស្មើគ្នាជាមួយក្រុមអ៊ុយក្រែន Shakhtar Donetsk ដែលបានយកឈ្នះ Royal Antwerp 1-0។ ​ប្រកួតចុងក្រោយ Porto ត្រូវជួប Shakhtar Donetsk ខណៈ Barcelona ទៅទឹកដី Royal Antwerp៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.