for your free time

- Advertisement -

Bellingham បន្តរកបានគ្រាប់បាល់ ស្របពេល Real Madrid សុវត្ថិភាពសម្រាប់វគ្គ 16ក្រុម

2

ក្រុមបាល់ទាត់អេស្ប៉ាញ Real Madrid បានបន្តរក្សាស្ថិតិឥតខ្ចោះរបស់ខ្លួននៅក្នុងពូល C ក្របខណ្ឌ UEFA Champions League រដូវកាលនេះក្រោយយកឈ្នះក្រុមលេខ 2 ក្នុងពូល Napoli ធានាកៅអីលេខ 1 ក្នុងពូលឡើងវគ្គ 16 ក្រុមចុងក្រោយ។

​Giovanni Simeone ជាអ្នកបើកការនាំមុខមុនឱ្យ Napoli ត្រឹមនាទីទី 9 មុនពេល

- Advertisement -

ដែល Real Madrid វាយបកពីរគ្រាប់វិញដោយ Rodrygo និង Jude Bellingham ។ កីឡាករអង់គ្លេស Bellingham នៅពេលនេះក្លាយជាកីឡាករដំបូងដែលស៊ុតបញ្ចូលទីរាល់ការប្រកួត 4 ប្រកួតដំបូងរបស់ខ្លួននៅ UCL ហើយក៏ជាគ្រាប់បាល់ទី 15 របស់ខ្លួនក្នុងការបង្ហាញខ្លួន 16 ប្រកួតឱ្យ Real Madrid តាំងពីផ្លាស់ពី Dortmund ។

​Napoli ឈានចូលវគ្គទី 2 ក៏តាមស្មើវិញនៅនាទីទី 47 ដោយ Andre-Frank Zambo Anguissa ។ ​យ៉ាងណាក្តី 2 គ្រាប់ចុងម៉ោងរបស់ Real Madrid សម្រេចបានដោយកីឡាករយុវជនបម្រុង Nico Paz នៅនាទីទី 84 និងគ្រាប់ចុងក្រោយដោយ Joselu បញ្ជូនដោយ Bellingham។

​គិតមកដល់ពេលនេះ 5 ប្រកួត Real Madrid ឈ្នះទាំង 5 មាន 15 ពិន្ទុខណៈ Napoli មាន 7 ពិន្ទុតែឡើងវគ្គបន្ត។ ​មួយគូទៀតក្នុងពូលនេះ Sporting Braga និង Union Berlin បានត្រឹមស្មើគ្នា 1-1៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.