for your free time

- Advertisement -

Liverpool លត់ LASK 4-0 យកកៅអីវគ្គ 16 ក្រុម Europa League

2

ក្រុមបាល់ទាត់ហង្សក្រហម Liverpool បានធានកៅអីលេខ 1 ក្នុងពូល E ឡើងវគ្គ 16 ក្រុមចុងក្រោយនៃការប្រកួតក្របខណ្ឌ UEFA Europa League ក្រោយយកឈ្នះក្រុមភ្ញៀវ LASK 4-0។

Luis Diaz និង Cody Gakpo រកបានម្នាក់មួយគ្រាប់ក្នុងវគ្គទី 1 ខណៈ Mohamed Salah រកបានមួយគ្រាប់ផងដែរនៅវគ្គទី 2

- Advertisement -

ដោយបាល់ពិន័យ 11 ម៉ែត្រមុនពេលដែលខ្សែប្រយុទ្ធហូឡង់ Cody Gakpo រកបានគ្រាប់ទីពីររបស់ខ្លួននៅម៉ោងបន្ថែមបង្គ្រប់ 90+2។

ស្របពេលដែល Toulouse និង Union Saint-Gilloise បានត្រឹមស្មើគ្នាមានន័យថា Liverpool លេង 5 ប្រកួតមាន 12 ពិន្ទុដាច់ក្រុមលេខ 2 Toulouse 4 ពិន្ទុធានាកៅអីលេខ​ 1ក្នុងពូល E នេះ ខណៈតំណែងលេខ 1 នឹងមានកៅអីនៅវគ្គ 16 ក្រុមចុងក្រោយដោយមិនបាច់ Play-Off។

ងាកមកញញួរធំ West Ham ក៏រកបានជ័យជនះផងដែរនៅទឹកដីស៊ែប Backa Topola 1-0 ដោយគ្រាប់បាល់ជ័យជំនះរបស់ Tomas Sousek។ បីពិន្ទុនេះ West Ham បន្តនាំមុខនៅពូល A តែស្មើពិន្ទុជាមួយក្រុមលេខ 2 Freiburg មាន 12 ពិន្ទុដូចគ្នា។

ចំណែកឯ Brighton នៅពូល B នៅតែបន្តឈរលេខ 2 ដដែលទោះឈ្នះនៅទឹកដីក្រិក AEK Athens 1-0 ក៏ដោយ ខណៈគ្រាប់បាល់ជ័យជំនះសំរេចដោយបាល់ 11 ម៉ែត្ររបស់ Joao Pedro។ Brighton បន្តឈរលេខ 2 មាន 10 ពិន្ទុនៅពីក្រោម Marseille ដែលមាន 11 ពិន្ទុ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.