for your free time

- Advertisement -

ទើបចាប់ផ្ដើមដេញថ្លៃ អាវ Messi ពាក់នៅ World Cup មានអ្នកហ៊ានដល់ 5.2 លានដុល្លារ

2

អាវក្រុមជម្រើសជាតិអាហ្សង់ទីនចំនួន 6 ដែលពាក់ដោយ Lionel Messi ឈ្នះជើងឯក World Cup ឆ្នាំមុននៅកាតា នឹងត្រូវដាក់លក់ដេញថ្លៃ។

ប្រធានក្រុមវ័យ 36 ឆ្នាំរូបនេះ គឺជាសមាជិកសំខាន់ដែលជួយអាហ្សង់ទីនឈ្នះជើងឯក World Cup កាលពីខែធ្នូឆ្នាំមុនក្រោយយកឈ្នះបារាំងដោយបាល់ 11 ម៉ែត្រកាត់សេចក្តី។ អាវរបស់ Messi

ដែលពាក់នៅវគ្គផ្តាច់ព្រ័ត្រមួយឈត់តែម្តង ត្រូវបានគេរំពឹងថានឹងត្រូវដាក់ដេញថ្លៃមានតម្លៃជាង 8 លានផោននៅក្រុមហ៊ុនវិចិត្រ សីល្បៈ Sotherby នៅទីក្រុងញូយ៉កសហរដ្ឋអាមេរិក។

- Advertisement -

លោក Brahm Wachter អនុប្រធានផ្នែកប្រមូលវត្ថុមានតម្លៃរបស់ Sotherby’s បានឱ្យដឹងថា តម្លៃទាំង 6 របស់ Messi ត្រូវបានក្រុមហ៊ុនរំពឹងថានឹងមានការដេញថ្លៃខ្ពស់បំផុតប្រហែល 8 លានផោន តែគិតត្រឹមពេលចាប់ផ្តើមប៉ុណ្ណោះ ក្រុមហ៊ុនទទួលបានការចាប់ផ្តើមដេញថ្លៃដល់ទៅ 5.2 លានដុល្លារទៅហើយ។

លោក Brahm Wachter បន្តថា អាវទាំង 6 របស់ Messi នឹងធ្វើឱ្យកក្រើកឱកាសដេញថ្លៃជាប្រវត្តិសាស្រ្តរបស់​ Sotherby។ អាវរបស់ Messi ទាំង 6 នឹងត្រូវដាក់បង្ហាញនៅស្នាក់ការកណ្តាលរបស់ Sotherby ទីក្រុងញូយ៉កសហរដ្ឋអាមេរិក និងបើកឱ្យទស្សនាដោយសេរីចាប់ពីថ្ងៃទី 30 ខែវិច្ឆិកាដល់ថ្ងៃទី 14 ខែធ្នូ។

បច្ចុប្បន្នអាវជម្រើសជាតិបាល់ទាត់ឈ្នះជើងឯកដែលមានតម្លៃថ្លៃបំផុតជាកំណត់ត្រានោះគឺអាវរបស់ Diego Maradona ដែលពាក់ក្នុងការប្រកួតដែល ប្រើដៃវាយបញ្ចូលទី “Hand of God” នៅ World Cup ឆ្នាំ 1986 ដោយអាវនោះមានតម្លៃដេញថ្លៃចុងក្រោយដល់ទៅ 7.1 លានផោនកាលពីឆ្នាំ​ 2022។

តែបើគិតពីអាវកីឡាករគ្រប់ប្រភេទកីឡា មានតែអាវរបស់កីឡាករបាល់បោះអាមេរិក Michael Jordan ពាក់នៅវគ្គផ្តាច់ព្រ័ត្រ NBA ឆ្នាំ 1998 ប៉ុណ្ណោះដែលកាន់កំណត់ត្រាថ្លៃបំផុតនៅ Sotherby’s ដែលមានតម្លៃដល់ទៅ 10.1 លានដុល្លារឆ្នាំមុន។

Sotheby’s បានឱ្យដឹងថា ចំណែកនៃប្រាក់ចំណូលដែលបានពីការដេញថ្លៃនេះ នឹងត្រូវបរិច្ចាគទៅឱ្យគម្រោង Unicas ដែលដឹកនាំដោយ Sant Joan de Deu (SJD) Barcelona Children’s Hospital ដោយមានការគាំទ្រពីមូលនិធិ Leo Messi ដើម្បីបំពេញតម្រូវការរបស់កុមារដែលទទួលរងពីជំងឺកម្រ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.