for your free time

- Advertisement -

Club World Cup 2025 នឹងបង្កើតចំនួនក្លិបចូលរួមដល់ 32

5

ព្រឹត្តិការណ៍បាល់ទាត់ជើងឯកក្លិបពិភពលោក FIFA Club World Cup 2025 ដែលមាន 32 ក្លិបចូលរួមនោះ នឹងរៀបចំនៅលើទឹកដីសហរដ្ឋអាមេរិកពីថ្ងៃទី 15 ខែមិថុនាដល់ថ្ងៃទី 13 ខែកក្កដា នេះបើតាមសេចក្តីប្រកាសផ្លូវការរបស់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA។ Club World Cup 2025 នឹងមានវត្តមានក្លិបមកពីទ្វីបទាំង 6

ដែលក្នុងនោះមាន 12 ក្រុមមកពីអឺរ៉ុប។ Chelsea, Real Madrid និង Manchester City ទទួលបានកៅអីស្វ័យប្រវត្តិក្នុងនាមជាក្រុមដែលឈ្នះជើងឯក 4 រដូវកាលចុងក្រោយ ខណៈដែល Arsenal ក៏អាចមានមុខដែរប្រសិនបើពួកគេឈ្នះជើងឯក Champions League រដូវកាលនេះ។

- Advertisement -

Bayern Munich, Paris Saint Germain, Inter Milan, Porto និង Benfica ក៏ទទួកបានកៅអីផងដែរ នេះបើតាមការបញ្ជាក់របស់ប្រធាន FIFA លោក Gianni Infantino ក្រោយកិច្ចប្រជុំនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីតកាលពីចុងសប្តាហ៍កន្លងទៅ។

សូមបញ្ជាក់ថា FIFA Club World Cup បច្ចុប្បន្នជាការសម្រាំងយកជើងឯកប្រចាំទ្វីបនីមួយៗប៉ុណ្ណោះរួមជាមួយនឹងប្រទេសម្ចាស់ផ្ទះចូលរួម។

បច្ចុប្បន្នការប្រកួតកំពុងដំណើរការនៅទឹកដីអារ៉ាប៊ីសាអ៊ូឌីត ខណៈដែលក្រុមជើងឯកអឺរ៉ុប Manchester City នឹងត្រូវជួបជាមួយនឹងក្រុមជើងឯកអាស៊ី Urawa Red Diamonds នៅថ្ងៃទី 19 ស្អែកនេះ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.