for your free time

- Advertisement -

មិនទៅណាចោល Napoli ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Victor Osimhen កុងត្រាដល់ឆ្នាំ 2026

2

ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Victor Osimhen បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលនឹងរក្សារូបគេនៅជាមួយក្លិបជើងឯកអ៊ីតាលី Napoli ដល់ឆ្នាំ 2026។

កីឡាករវ័យ 24 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី 26 គ្រាប់ក្នុងការបង្ហាញខ្លួន 32 ប្រកួតរដូវកាលមុន ជួយឱ្យ Napoli ឈ្នះជើងឯកលីគអ៊ីតាលីជាលើកដំបូងក្នុងរយៈពេល 33 ឆ្នាំ។

- Advertisement -

Osimhen ដែលស៊ុតសរុប 31 គ្រាប់គ្រប់ក្របខណ្ឌរដូវកាលមុន ទើបបានទទួលពានជ័យលាភីកីឡាករឆ្នើមបំផុតនៅអ៊ីតាលីផងដែរ។

Victor Osimhen ធ្លាប់បាននិយាយថា ការសម្រេចចិត្តបន្តស្នាក់នៅជាមួយ Napoli គឺជាជម្រើសល្អបំផុតសម្រាប់អាជីពរបស់ខ្លួន ទោះបីមានការទាក់ទងចង់បានពីអារ៉ាប៊ីសាអ៊ូឌីតក្តី។

Napoli ពុំមានរដូវកាលល្អដូចមុនឡើយ ខណៈដែលកំពុងឈរលេខ 7 ក្នុងតារាងរដូវកាលនេះមានត្រឹម 27 ពិន្ទុខណៈក្រុមកំពូលតារាង Inter Milan មានដល់ទៅ 44 ពិន្ទុ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.