for your free time

- Advertisement -

កំពង់ធំ ទទួលភ្ញៀវ បន្ទាយមានជ័យ ជើងទី1 រកកៅអីឡើងទៅវគ្គ 16 ក្រុម ពានសម្ដេចថ្នាក់ជាតិ

1

ក្រុមបាល់ទាត់សន្តិភាពខេត្តកំពង់ធំ រសៀលថ្ងៃទី27 ខែធ្នូ ឆ្នាំ2023នេះ ត្រូវបើកកីឡដ្ឋានខេត្តកំពង់ធំ ទទួលក្លិបបាល់ទាត់ខេត្តបន្ទាយមានជ័យ ដើម្បីរកកៅអីវគ្គ16ក្រុមចុងក្រោយ បាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី17 ពានថ្នាក់ជាតិ។ ការប្រកួតនេះធ្វើឡើងនៅម៉ោង 3និង30នាទីរសៀល ហើយ

BTV News ផ្សាយផ្ទាល់ពីខេត្តកំពង់ធំ។

- Advertisement -

មុនការប្រកួតមកដល់ ក្រុមទាំងពីរសុទ្ធតែបានត្រៀមលក្ខណៈរួចរាល់។ ការប្រកួតពានថ្នាក់ខេត្តក្រុមទាំងពីរជួបគ្នាម្តងហើយ ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ 3 ហើយពេលនោះបន្ទាយមានជ័យ បានយកឈ្នះ សន្តិភាពខេត្តកំពង់ធំ 3-2 នៅពហុកីឡដ្ឋានជាតិ។ ជើងទីពីរវគ្គនេះលេងនៅថ្ងៃទី 03 ខែមករា ឆ្នាំ 2024 នៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ខេត្តបន្ទាយមានជ័យ។

អ្នកឈ្នះក្រោយសរុបលទ្ធផលទាំងពីរជើង នឹងឡើងទៅលេងពានថ្នាក់ជាតិវគ្គ 16 ក្រុមចុងក្រោយ ដោយត្រូវជួបជាមួយក្លិបកំពូលតារាងលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង ។ ចំនែកការប្រកួតផ្សេងទៀត ក្រុមលេខពីរពានថ្នាក់ខេត្ត ត្បូងឃ្មុំ ប្រកួតជាមួយភ្នំពេញក្រោន និងជើងឯកថ្នាក់ខេត្តកំពង់ចាម ប្រកួតជាមួយវិសាខា។ ចំនែកក្រុមលីគពីរ អង្គរស៊ីធី អេហ្វស៊ី ប្រកួតជាមួយ អាយ អេស អាយ ដង្កោសែនជ័យ សៀមរាបអេហ្វស៊ី ជួបបឹងកេត ខណៈសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃប្រកួតជាមួយខេត្តព្រៃវែង ហើយគិរីវង់សុខសែនជ័យ ជួបកងយោធពលខេមរភូមិន្ទ រីឯអង្គរថាយហ្គឺរប្រកួតជាមួយណាហ្កាវើលដ៍។

សូមជម្រាបជូនថា វគ្គ 16 ក្រុមចុងក្រោយ ជើងទី1លេងនៅថ្ងៃទី10 និងទី17 ខែមករា ជើងទី2ប្រកួតនៅថ្ងៃទី24 និង31 ខែមករា។ វគ្គ8ក្រុមចុងក្រោយ ជើងទី1 លេងនៅថ្ងៃទី7 ខែកុម្ភៈ និងជើងទី2 ថ្ងៃទី21 ខែកុម្ភៈ ។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លេងនៅថ្ងៃទី6 មិនា និងថ្ងៃទី10 ខែមេសា ខណៈដែលវគ្គផ្តាច់ព្រ័ត្រលេងនៅថ្ងៃទី28 ខែមេសា ឆ្នាំ2024៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.