for your free time

- Advertisement -

កីឡាករបាល់បោះស្លូវេនី Luka Doncic សម្រេចកំណត់ត្រា បោះបាន 1ម៉ឺនពិន្ទុក្នុងអាជីព

2

កីឡាករបាល់បោះស្លូវេនី Luka Doncic បានឈានដល់ការបោះបាន 10,000 ពិន្ទុសរុបនៅក្នុងអាជីពក្នុងជ័យជំនះរបស់ Dallas Mavericks លើ Phoenix Suns 128-114 នៃការប្រកួតបាល់បោះក្របខណ្ឌ NBA អាមេរិក។

ក្នុងចំណោម 128 ពិន្ទុនេះ Luka Doncic រកបាន 50 ពិន្ទុម្នាក់ឯង រួមបញ្ចូលទាំង 15 បាល់រីបោន

- Advertisement -

និង 6 បាល់បញ្ជូន ក្នុងជ័យជំនះនៅទឹកដីរបស់ Phoenix Suns។ នេះជាប្រកួតទី 6 ហើយនៅក្នុងរដូវកាលនេះ ដែលកីឡាករវ័យ 24 ឆ្នាំរូបនេះបោះបាន 50 ពិន្ទុក្នុងមួយប្រកួត។

ការសំរេចបានគោលដៅ 10,000 ពិន្ទុនេះ Luka Doncic បានក្លាយជាកីឡាករទី 7 ក្នុងប្រវត្តិសាស្រ្ត NBA ដែលបោះបានពិន្ទុនេះ ខណៈដែលជាការបង្ហាញខ្លួនសរុបចំនួន 358 ប្រកួត។

ដោយឡែក នេះជាជ័យជំនះ 2 ប្រកួតជាប់គ្នាសម្រាប់ Dallas Mavericks បន្ទាប់ពីចាញ់ 3 ប្រកួតជាប់គ្នា ខណៈដែល Phoenix Suns នៅពេលនេះចាញ់ 9 ក្នុង 12 ប្រកួតចុងក្រោយ។

ការប្រកួតកាលពីម្សិលមិញផងដែរ Miami Heat យកឈ្នះ Philadelphia 119-113 ខណៈដែល Jaime Jaquez បោះបាន 31 ពិន្ទុម្នាក់ឯង និង 10 បាល់រីបោន៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.