for your free time

- Advertisement -

Alcaraz យកឈ្នះលេខ 1 ពិភពលោក Djokovic ក្នុងប្រកួតមិត្តភាពនៅអារ៉ាប៊ីសាអ៊ូឌីត

1

កីឡាករវាយកូនបាល់អេស្ប៉ាញ Carlos Alcaraz បានវាយបកយកឈ្នះកីឡាករលេខ 1 ពិភពលោក Novak Djokovic ក្នុងការប្រកួតមិត្តភាពដ៏តានតឹងមួយនៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

Alcaraz ចាប់ផ្តើមសិតដំបូងជាមួយនឹងការយកឈ្នះពិន្ទុ Break-point តាំងពីដើមទី តែ Djokovic គ្រប់គ្រងស្ថានការបាន

និងយកឈ្នះសិតដំបូង 6-4។

- Advertisement -

កីឡាករអេស្ប៉ាញរូបនេះជាថ្មីម្តងទៀតចាប់ផ្តើមសិតទីពីរ ដោយយកឈ្នះពិន្ទុ Break-point ម្តងទៀត ហើយលើកនេះមិនភ្លាត់ឡើយ និងបានយកឈ្នះវិញ 6-4។

ឈានដល់សិតកាត់សេចក្តី Carlos Alcaraz និង Novak Djokovic មានការប្រកួតដ៏ស្វិតស្វាញប្រៀបដូចវគ្គផ្តាច់ព្រ័ត្រ Grand Slam មួយដែរ តែចុងក្រោយ Alcaraz យកឈ្នះដោយលទ្ធផល 6-4។

នេះជាការប្រកួតមិត្តភាពមួយប៉ុណ្ណោះសម្រាប់កីឡាករកំពូលទាំងពីរ ដែលកំពុងត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ Grand Slam ដើមឆ្នាំក្រោយ Australian Open។

ថ្វីបើវិញខុសគ្នាជាង 10 ឆ្នាំ កីឡាករទាំងពីរបានជួបគ្នាញឹកញាប់ក្នុងឆ្នាំ 2023 នេះចំនួន 4 លើក រួមមាន Djokovic យកឈ្នះនៅទឹកដីបារាំងក្នុងដំណើរទៅរកពាន French Open ហើយ Alcaraz ក៏យកឈ្នះវិញនៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីលើកពាន Wimbledon។ Djokovic ក្រោយមកក៏បានយកឈ្នះ 2 ប្រកួតផ្ទួនៗនៅ Cincinnati និង ATP Finals៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.