AFC Asian Cup៖ ប៉ាឡេស្ទីនមកដល់ទឹកដីកណ្ដាលកាតា ដើម្បីត្រៀមជួបអ៊ីរ៉ង់
ក្រុមបាល់ទាត់ជម្រើសជាតិប៉ាឡេស្ទីន បានធ្វើដំណើរដល់ទីក្រុងដូហាប្រទេសកាតាហើយ ដើម្បីត្រៀមលក្ខណៈ សម្រាប់ការប្រកួតបាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup។
មុនមកទីនេះ ប៉ាឡេស្ទីនបានធ្វើការបោះជំរំហ្វឹកហាត់រយៈពេល 10 ថ្ងៃមកហើយ នៅអារ៉ាប៊ីសាអ៊ូឌីត។ សហព័ន្ធបាល់ទាត់ប៉ាឡេស្ទីនមុននេះ បានបញ្ជាក់ថា
អត្តពលិកប៉ាឡេស្ទីន 85 នាក់រួមបញ្ចូលទាំងកីឡាករបាល់ទាត់ 55 នាក់ ស្ថិតក្នុងចំណោមអ្នកដែលបានស្លាប់បាត់បង់ជីវិតប្រមាណ 22,000 នាក់នៅក្នុងសង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីនតាំងពីថ្ងៃទី 7 ខែតុលា។
ប៉ាឡេស្ទីននឹងចាប់ផ្តើមព្រឹត្តិការណ៍ AFC Asian Cup ដោយត្រូវជួបជាមួយក្រុមជើងឯក 3 សម័យអ៊ីរ៉ង់នៅទីក្រុង Al Rayyan ថ្ងៃទី 14 ខែមករា មុនពេលជួបអារ៉ាប់រួម និងហុងកុងនៃការប្រកួតក្នុងពូល C។
នេះជាការបង្ហាញខ្លួនលើកទី 3 សម្រាប់ប៉ាឡេស្ទីននៅបាល់ទាត់ជើងឯកអាស៊ីនេះ ដោយធ្លាប់បង្ហាញខ្លួន 2 លើកមុននៅឆ្នាំ 2015 និង 2019។
សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ី AFC Asian Cup 2023 ត្រូវលើកមកដល់ដើមឆ្នាំ 2024 នេះដោយសារបញ្ហាអាកាសធាតុក្តៅខ្លាំងក្នុងរដូវកាលក្តៅខែសីហាកន្លងមក ស្របពេលដែលកាតាត្រូវចូលរួមការប្រកួត CONCACAF Gold Cup ក្នុងនាមជាភ្ញៀវដែលត្រូវបានអញ្ជើញដោយសហព័ន្ធបាល់ទាត់អាមេរិកកណ្តាល៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Comments are closed.