La Liga៖ Real មិនចាញ់ 18ប្រកួតជាប់គ្នា ចំណែក Girona ឈ្នះ AT 4-3
ក្រុមកំពូលតារាង La Liga អេស្ប៉ាញ Real Madrid បានបន្តស្ថិតិមិនចាញ់ 18 ប្រកួតជាប់គ្នារបស់ខ្លួនតាមរយៈជ័យជំនះតានតឹងមួយលើក្រុមភ្ញៀវ Real 1-0 Mallorca ។
ក្រុមភ្ញៀវ Mallorca ក៏មានការប្រកួតដ៏ល្អរបស់ខ្លួនមួយដែរ តែមិនមានសំណាងបានត្រឹមប៉ះបង្គោលទីដោយឱកាសរបស់ Antonio Sanchez និង Samu Costa។
ក្រុមម្ចាស់ផ្ទះ Real Madrid ត្រូវរង់ចាំដល់នាទីទី 78 ទើបគ្រាប់បាល់ជ័យជំនះកើតឡើងដោយបាល់ជ្រុងរបស់ Luka Modric តែតបញ្ចូលទីបានសំរេចដោយ Antonio Rudiger។ បីពិន្ទុនេះធ្វើឱ្យ Real Madrid បន្តរក្សាខ្លួនឈរកំពូលតារាងត្រឹមសប្តាហ៍ទី 19 ក្របខណ្ឌអេស្ប៉ាញ La Liga មាន 48 ពិន្ទុ។
ងាកមកក្រុមឡើងជើងខ្លាំងរដូវកាលនេះ Girona ក៏រកបានបីពិន្ទុដែរដោយយកឈ្នះក្រុមលេខ 3 Atletico Madrid 4-3។
Atletico Madrid បីគ្រាប់របស់ពួកគេសំរេចបានដោយខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata 3 គ្រាប់ម្នាក់ឯង តែក្រោយលទ្ធផលស្មើគ្នា 3-3 ចុងម៉ោងទៅហើយ Ivan Martin គឺជាអ្នកសំរេចគ្រាប់ជ័យជំនះឱ្យ Girona ទទួលបានបីពិន្ទុដ៏មានសារសំខាន់បន្តឈរលេខ 2 មាន 48 ពិន្ទុស្មើគ្នាជាមួយ Real Madrid និងដាច់ 10 ពិន្ទុពីក្រុមលេខ 3 Atletico Madrid៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.