for your free time

- Advertisement -

Aaron Wan-Bissaka បន្តកិច្ចសន្យាជាមួយ Man Utd មួយរដូវកាលទៀត

2

ក្លិបបិសាចក្រហម Man Utd បានសម្រេចបន្តកិច្ចសន្យាបន្ថែមមួយឆ្នាំទៀតសម្រាប់ខ្សែការពារស្លាបស្តាំ Aaron Wan-Bissaka ដែលនឹងមានសុពលភាពដល់ខែមិថុនាឆ្នាំ 2025។

នេះជាជំហានដំបូងនៃការចរចា ខណៈដែលក្លិបកំពុងព្យាយាមលួងលោមកីឡាករវ័យ 26 ឆ្នាំរូបនេះក្នុងការបន្តកិច្ចសន្យារយៈពេលវែងនៅ Old Trafford។

- Advertisement -

ប្រសិនបើមិនមានការបន្តកិច្ចសន្យាបន្ថែមមួយឆ្នាំនេះ តាមលក្ខខណ្ឌដែលបានចងពីដំបូង Aaron Wan-Bissaka នឹងអាចមានសិទ្ធិចរចាជាមួយក្លិបផ្សេងទុកជាមុន។

Aaron Wan-Bissaka បានមកដល់ Manchester United កាលពីឆ្នាំ 2019 ផ្ទេរពី Crystal Palace ក្នុងតម្លៃ 50 លានផោន។ ក្លិបធ្លាប់បានបញ្ជាក់ថា Bissaka គឺជាជម្រើសមួយក្នុងចំណោមខ្សែការពារស្តាំជាច្រើននាក់ដែលក្លិបសម្លឹងឃើញ និងបានក្លាយជាកីឡាករផ្ទេរមកកាន់ Manchester United ថ្លៃបំផុតទី5 ផងដែរ។

យ៉ាងណាក្តី កីឡាករវ័យ 26 ឆ្នាំរូបនេះហាក់ស្ថិតនៅជម្រើសទី 2 រដូវកាលនេះក្រោមការដឹកនាំរបស់លោក Erik ten Hag ដែលមើលឃើញ Diogo Dalot ដែលទើបបន្តកិច្ចសន្យា 5 ឆ្នាំជាជម្រើសដំបូង៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

- Advertisement -

- Advertisement -

Comments are closed.